adverise with khmeread 78054a93 bbed 474b 9228 598ec975adb1

កាប់​បុរស​ម្នាក់​៤​កាំបិត​របួសធ្ងន់​និង​ចាប់​បុរស​ម្នាក់​តាម​ដីកា​នៅ​កំពត

    កំពត ៖ ខេត្តកំពត​មាន​ហេតុការណ៍​កើតឡើង​២​ករណី​ផ្សេងគ្នា​គឺ​ទីមួយ​មាន​ជនដៃដល់​ម្នាក់​ចូល​កាប់​នឹង​កាំបិត​ឱ្យ​របួស​៤​កន្លែង​ហើយ​រត់​បាត់ និង​ទី​២​ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា ។​

    ១-​នៅ​យប់​ថ្ងៃទី​១៩ ខែមេសា​ ឆ្នាំ២០១៦ ​ចន្លោះ​ម៉ោង​១២ ទៅ​ម៉ោង​១យប់​មាន​ជន​មិន​ស្គាល់មុខ​បាន​ចូលទៅក្នុង​ផ្ទះ​ឈ្មោះ​ គា​ម រ៉ាត់​​ ភេទ​ប្រុស អាយុ​៤០ឆ្នាំ​ស្នាក់នៅ​ភូមិ​ដំរី​លេង ឃុំទទុង ស្រុក​ដងទង់ ខេត្តកំពត​ នឹងវាយ​ធ្វើបាប​បណ្តាលឱ្យ​របួសធ្ងន់ហើយ​ជនបង្ក​រត់​បាត់។​

    ប៉ូលិស​និយាយថា ជនល្មើស​បាន​វាយ​ឈ្មោះ ​គា​ម រ៉ាត់ របួស​ចំនួន​4​កន្លែង ត្រូវ​ថ្គាម​១កន្លែង​,​ក្បាល១​កន្លែង​,​លើ​ស្លឹកត្រចៀក​ស្តាំ​១​កន្លែង​និង​ស្លឹកត្រចៀក​ស្តាំ១កន្លែង​បណ្តាលឱ្យ​ជនរងគ្រោះ​សន្លប់​ពេលនេះ​បញ្ជូនទៅ​ពេទ្យ​ឈូក​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​នៅ​ភូមិ​ទួល​ខ្ពស់​ឃុំ​ទទុង ស្រុក​ដងទង់ ប៉ុន្តែ​មក​ស្នាក់​ភូមិ​កើតហេតុ​ហើយ​ពេល​ចូលដេក​មិនបាន​បិ​ទ្វារផ្ទះ​ទេ​។​ ដោយឡែក​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ទេ បាន​យក​ដែក​វាយ​ទៅលើ​ជនរងគ្រោះ​។​

    ករណីនេះ​ប៉ូលិស​បាននិងកំពុង​ស្រាវជ្រាវ រក​ជនសង្ស័យ​បំពេញ​ឯកសារ​តាមផ្លូវ​ច្បាប់​។​

    ២-​ជនជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពត​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩​ ខែមេ​សា​ ឆ្នាំ​២០១៦​តាម​ដីកា​តុលាការខេត្ត​លេខ​៧២​ចុះ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៦​ពី បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ឈ្លឹ​ក​ឈើ ឃុំ​ឃ្មាយ​ខាងត្បូង ស្រុក​ដងទង់​ខេត្តកំពត​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា​ ឆ្នាំ​២០០៥។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ​ អ៊ឹម វីរៈ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​នៅ​ភូមិ​ឈ្លឹ​ក​ឈើ ឃុំ​ឃ្មាយ​ខាងត្បូង ស្រុក​ដងទង់​ខេត្តកំពត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់