adverise with khmeread F412a84b 8777 4351 b525 dfb1906cc4b9

ចុច​ពិល​ចំ​មុខ​ខ្ញាល់​យក​កាំបិត​កាប់​រយះ​ក្បាល​២​កន្លែង​ហើយ​រត់​បាត់​

     ព្រៃវែង ៖ ករណី ហឹ​ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នា​យប់​ថ្ងៃទី១៩ ខែ​មេសា ​ឆ្នាំ២០១៦ វេលា​ម៉ោង​៩ ​និង១០​នាទី​យប់​នៅ​ចំណុច​លើ​ភ្លឹ​ព្រែក​ ភូមិ​ព្រៃ​ជ្រុំ​ក្នុង​ ឃុំ​ព្រៃទទឹង​មេសាង ខេត្តព្រៃវែង បន្ទាប់ពី​បុរស​ម្នាក់​ចុច​ពិល​ចំ​មុខ​ខឹង​យក​កាំបិត​កាប់​រយះ​ក្បាល​២​កន្លែង​ហើយ​ជនបង្ក​រត់​បាត់។​

     ប៉ូលិស​និយាយថា អំពើហិង្សា​មួយ​កើតឡើង​បង្កដោយ​ឈ្មោះ​នៀម ប្រុស ភេទ​ប្រុស​អាយុ​38​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ទឹងត្រង់​ឃុំ​ស្ទឹងត្រង់​ស្រុកចំកា​លើ​ខេត្តកំពង់ចាម​មក​លបលួច​មាន​ស្រី​ស្នេហ៍​នៅ​ភូមិ​ព្រៃ​ជ្រុំ ឃុំ​ព្រៃទទឹង ស្រុក​មេសាង​កាលពី​ថ្ងៃទី​១៧ ​ខែមេសា ​ឆ្នាំ​២០១៦ ហើយ​បានធ្វើ​សកម្មភាព កាប់​និង​ពូថៅ​ទៅលើ​ឈ្មោះ​ សឿន ប្រិល ​ភេទ​ប្រុស ​អាយុ​៤៩ឆ្នាំ​នៅ​ភូមិ​ព្រៃ​ជ្រុំ ​ឃុំ​ព្រៃទទឹង ស្រុក​មេសាង​​ បណ្ដាលឱ្យមាន​របួស​ផ្នែក​ក្បាល​២កន្លែង​យ៉ាងធ្ងន់ធ្ងរ​។ មូលហេតុ​ឈ្មោះ​ សឿន ប្រិល​ យក​ពិល​ច្របាច់​ដាក់​ចំ​មុខ​លើ​ឈ្មោះ ​​នៀម ប្រុស​ ប្រកែក​ពាក្យសម្ដី​គ្នា​ឈានទៅ​កាប់​តែម្តង។​

     បច្ចុប្បន្ន​អ្នករងគ្រោះ​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ពាន​ភ្លើង​ឃុំ​ស្មោង​ខាងជើង​ស្រុក​កំចាយមារ​។ ចំណែក​ជនបង្ក​រត់គេច​ខ្លួន​បាត់ ក្រោយពេល​កើ​តេ​ហេតុ​ភ្លាម​។ ករណីនេះ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​ចាប់ខ្លួន​៕​

adverise with khmeread

មតិយោបល់