E41690b8 3ded 4021 b8e7 7bf0967a44a9

មេ​កន្ទុយ​លេខឆ្នោត​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​

     ភ្នំពេញ ៖ ស្ត្រី​ជា​មេ​កន្ទុយ​លេខឆ្នោត​ត្រូវបាន​សមត្ថ​កិច្ច​ចម្រុះ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១៥ និង​៣០​នាទី គណៈបញ្ជាការ​ឯកភាព​សាលាខណ្ឌដង្កោ លោក តិ​មា សោភា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំងចំរុះ​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​ឆ្នោត​វៀតណាម​)មួយកន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​៦៦ ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ដោយ​ឃាត់​ស្ត្រី​២​នាក់​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់ ទី​០១-​ឈ្មោះ ហាស់ ណុន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ជា​អ្នកបើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ឆ្នោត​វៀតណាម​) ទី​០២-​ឈ្មោះ ពៅ ចន្ទ​ណា​រ៉ា ហៅ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រួមទាំង​វត្ថុតាង យកមក​ធ្វើការ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ​តាម​នីតិវិធី​ច្បាប់ ក្នុង​បទល្មើស​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ឆ្នោត​វៀតណាម​)។​

      ​វត្ថុតាង​ចាប់យក​៖១-​ក្រដាស់​កត់​ឆ្នោត​មួយចំនួន , ២-​ក្រដាស់​លទ្ធផល​ឆ្នោត​មួយ ចំនួន ,៣-​កាបូបដៃ​ពណ៌​ខ្លាញ់​ក្តាម​ចំនួន​០១ , ៤-​ម៉ាស៊ីន​គិត​លេខ​ចំនួន​០២​គ្រឿង , ៥-​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង (​ម៉ាក​សាំ​សុង​ចំនួន​០១,​ម៉ាក​ណូគា​ចំនួន​០១) , ៦-​ត្រា​ថ្ងៃខែ​ចំនួន​០១ , ៧-​ប្រដាប់​កឹ​ប​ចំនួន​០១ , ៨-​កន្ត្រៃ​ចំនួន ០១, ៩-​លុយ​ខ្មែរ​ចំនួន​៥៣០០០០​រៀល(​ហាសិប​បី​ម៉ឺន​រៀល​)។​

     បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់