adverise with khmeread Ad203415580sciencehack2

មាន​ដឹង​អត់​? Hacker អាច​ស្ដាប់​សំឡេង​ការហៅ​ចេញ​និង​មើលថា​អ្នក​នៅទីណា ដោយ​គ្រាន់តែ​ដឹង​លេខ​ទូរស័ព្ទ​របស់​អ្នក​

    ​ពួក Hacker អាច​ស្ដាប់​សំឡេង​គ្រប់​ទូរស័ព្ទដៃ​នៅលើ​ព​ភព​លោក​នេះ និង​ដឹងថា​អ្នក​នៅទីណា​ដោយ​គ្រាន់តែ​ដឹង​លេខ​ទូរស័ព្ទ​របស់​អ្នក​ប៉ុណ្ណោះ​។​

​    ​គ្រប់​ទូរស័ព្ទដៃ​ទំនើប​ទាំងអស់​គឺ​ស្ថិតនៅក្នុង​ហានិភ័យ នេះ​បើ​យោងតាម​ក្រុម​ស៊ើបអង្កេត CBS​។​

​    ​អ្នកស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​មន្ទី​ពិសោធន៍ Security Research Labs ក្នុង​ទីក្រុង​បែរ​ឡាំង​បាន​ផ្ញើ iPhone មួយ​ទៅ​សមាជិកសភា​លោក Ted Lieu និង​បាន​ស្ដាប់​សំឡេង​ការហៅ​ចេញ​របស់គាត់ តាមដាន​ទីតាំង​របស់​គាត់​ហើយ​និង​មើល​លេខ​ទំនាក់ទំនង​របស់គាត់​។​

​    ​អ្នកស្រាវជ្រាវ​បាន​ប្រើ​នូវ flaw ក្នុង​ប្រព័ន្ធ​ហៅថា Signal System 7 ជា​សំណុំ​មួយ​នៃ telephony protocols ត្រូវបាន​រចនា​ឡើង​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​នៅតែ​ប្រើប្រាស់​មកទល់​ពេល​សព្វថ្ងៃ ដើម្បី​អនុញ្ញាតឱ្យ​ទូរស័ព្ទ​ធ្វើដំណើរ​ឬ​គោចរ​គ្មាន​ទិសដៅ​នៅលើ​បណ្ដាញ Network ផ្សេងៗ​។​

​    ​លោក Karsten Nohl អ្នកស្រាវជ្រាវ​នៅ Security Research Labs បាន​និយាយថា "​យើង​អាច​តាមដាន​ពួកគេ​ថា​នៅទីណា ដឹងថា​ពួកគេ​ទៅធ្វើ​អ្វី និង​មនុស្ស​ដទៃ​ដែល​ពួកគេ​បាន​ជួប​"​។​

​    ​"​អ្នក​អាច​តាមដាន​លើ​នរណាម្នាក់ ដែល​ពួកគេ​តេ​ហៅ​និង​អ្វីដែល​ពួកគេ​និយាយ​នៅលើ​ទូរស័ព្ទ​។ ហើយ​អ្នក​ក៏​អាច​មើល Text របស់​ពួកគេ​ដែរ​"៕ 

adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់