adverise with khmeread 1

Arsenal លក់​សំបុត្រ​អត់​ដាច់​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​ធ្វើពហិការ​មិន​ចូល​មើល​ការប្រកួត​ជាមួយ West Brom

​    ​ក្រុមបាល់ទាត់ Arsenal បាន​ដាក់លក់​សំបុត្រ​ជាទូទៅ​សម្រាប់​ការប្រកួត​ក្នុងផ្ទះ​ជាមួយ​ក្រុម West Brom ខណៈ​ប្រិយមិត្ត​ជាច្រើន​បាន​ខឹងសម្បា​ហើយនឹង​ដើរ​ចេញពី​ការប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​    ​ដើមហេតុ​ចម្បង​គឺ​មកពី​ក្រុម​កាំភ្លើង​ធំ​បាន​បាត់បង់​ឱកាស​ប្រជែង​ពាន Premier League និង​អាច​បាត់បង់​កៅអី Champions League ក្រោម​ការដឹកនាំ​របស់​លោក Arsene Wenger​។​

​    ​Arsenal បាន​ស្ថិតនៅលើ​កំពូល​តារាង​កាលពី​ពាក់កណ្តាល​ខែមករា ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ពួកគេ​បានឈ្នះ​តែ​បួន​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ១៣ ប្រកួត​។​

​    ​ជាមួយ​លោក Wenger និយាយថា គាត់​នឹងមិន​ចុះ​ចេញពី​តំណែង​ឡើយ​ក្នុង​រដូវ​កាល​នេះ បានធ្វើ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​មិន​ពេញចិត្ត​និង​មិន​ចូលរួម​ទស្សនា​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ​ទេ​។​

​    ​សំបុត្រ​ប្រចាំ​រដូវ​កាល​ជាច្រើន​បានប្រគល់​ឱ្យ​ក្លឹប​វិញ ដោយ​នេះ​មានន័យថា កៅអី​ជាច្រើន​នឹងត្រូវ​បានដាក់​លក់​សំបុត្រ​ជាធម្មតា​។ កៅអី​ជាង ២៥០០ បានដាក់​ឱ្យនៅ​ទំនេរ​សម្រាប់​សមាជិក​ក្លឹប ជាមួយ​កៅអី​រាប់រយ​ទៀត​នឹងដាក់​លក់​ឱ្យ​សាធារណជន​ទូទៅ​។​

​    ​កាលពី​ថ្ងៃ​អង្គារ វេ​ប​សាយ Arsenal បានបង្ហាញ​ផែនទី​ប្លង់​កៅអី​ក្នុង​កីឡដ្ឋាន ដែលមាន ១០៣ ប្លក់​នៃ ១០៥ ប្លក់​ផ្សេងទៀត មាន​កៅអី​ទំនេរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់