adverise with khmeread 1

​រូបភាព​បង្ហាញថា Newcastle ត្រូវបាន​ប្លន់​លទ្ធផល​ដោយ​អាជ្ញាកណ្តាល​ក្នុងការ​ប្រកួត​ជាមួយ Man City

​    ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Manchester City កីឡាករ Sergio Aguero បាន​ស៊ុត​គ្រាប់​បើកឆាក​ក្នុងជំនួប​ជាមួយ Newcastle នៅ​ទឹកដី St James’ Park កាលពី​យប់មិញ ប៉ុន្តែ​រូបភាព​មួយ​បាន​បង្ហាញថា តារា​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ឈរ​នៅ​តំបន់ Offside​។​

​    ​ក្រុម​ទាំងពីរ​សុទ្ធសឹងតែ​ជា​ក្រុម​ត្រូវការ​ជ័យជម្នះ​ដូចគ្នា ខណៈ​គម្លាត​រវាង​សារិកា​ព្រៃ​និង​ក្លឹប​សេដ្ឋី​អារ៉ាប់​គឺ​ខុសគ្នា​ដូច​មេឃ​និង​ដី ប៉ុន្តែ​អាជ្ញាកណ្តាល​បានធ្វើឱ្យ​ការប្រកួត​កែប្រែ​ទាំងស្រុង​។​

​    ​នៅពេលដែល​កីឡាករ Kevin De Bruyne លើក​បាល់ Free Kick នៅ​នាទី​ទី ១៤ កីឡាករ Aguero បាន​បន្ថែម​ចូល ប៉ុន្តែ​គាត់​ក៏មាន​ការភ្ញាក់ផ្អើល​ផងដែរ ដែល​អាជ្ញាកណ្តាល​ខ្សែបន្ទាត់​មិន​លើក​ទង់ Offside​។​

​    ​ឃ្លី​ប​ចាក់ផ្សាយ​ម្តងទៀត​បានបង្ហាញ​ថា តារា​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ពិតជា Offside ឆ្ងាយ​ណាស់ ប៉ុន្តែ​ហេតុអ្វី​អាជ្ញាកណ្តាល​ខ្សែ​បន្ទាប់​មិន​ចាប់​បាល់ Offside? ប៉ុន្តែ​លទ្ធផល​ជា​ផ្លូវការ ក្រុម​ទាំងពីរ​ធ្វើបាន​ត្រឹម ១-១ ប៉ុណ្ណោះ​។​

​    ​ប៉ុន្តែ​មិន​ថ្វី នៅក្នុង​រដូវ​កាល​នេះ Aguero រកបាន ២២ គ្រាប់​ហើយ ខណៈ​មាន​មួយ​គ្រាប់​តាម​ពីក្រោយ​កីឡាករ Jamie Vardy និង​ពីរ​គ្រាប់​ពីក្រោយ Harry Kane៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់