adverise with khmeread Index

ឃាត់ខ្លួនបុរសអុីតាលីម្នាក់ដេីរស្រាតនិងគំរាម ភ្ញៀវទេសចរណ៍តាមឆ្នេរសមុទ្រ

    ភ្នំពេញ ៖ បុរសជនជាតិអុីតាលីម្នាក់ដេីរស្រាតតាមផ្លូវនិងគំរាមភ្ញៀវទេសចរណ៍តាមឆ្នេរសមុទ្រត្រូវបានប៉ូលិសខេត្តព្រះសីហនុឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៣០ ល្ងាច ថ្ងៃទី១៨ធ្នូ  ២០១៥ ។
    ប៉ូលិសការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋានប៉ូលិសខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិអ៊ីតាលីឈ្មោះ Askasi Jamshid ភេទប្រុស អាយុ ៤៧ឆ្នាំកាន់លិខិតឆ្លងដែនលេខ YA4688368 និងផុតសុពលភាពថ្ងៃ១៧ មិថុនា២០២៣ទិដ្ឋាការទេសចរណ៏លេខ TI10049887 ផុតសុពលភាពថ្ងៃ២៣ ខែធ្នូ ២០១៥ ។
     ប៉ូលិសបន្តថា ជនបរទេសរូបនេះបានប្រាប់សមត្តកិច្ចថាគេឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃ ២៣វិច្ឆិកាឆ្នាំ២០១៥ និងបន្តទៅស្នាក់នៅក្នុងខេត្តព្រះសីហនុ ផ្ទះសំណាក់ G.B.T 2 រហូតដល់ថ្ងៃឃាត់ខ្លួន ។
    ប៉ូលិសបន្តថា ជនបរទេសរូបនោះពិតជាបានបង្កនូវភាពអនាធិបតេយ្យ ដូចជាដើរស្រាតនៅតាមឆ្នេរអូរឈើទាល និងបានដើរគំរាមកំហែងបង្កអំពើហឹង្សាលើអ្នកដ៏ទៃ ជារៀងរាល់ថ្ងៃ ហើយធ្លាប់ត្រូវបានឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យាម្តងរួចមកហើយ ។តែជនបរទេសរូបនេះមិនរាងចាលនិងនៅតែបង្កភាពអនាធិបតេយ្យដដែល ។ ដូច្នេះពេលនេះអាច និងមានវិធានការនាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបញ្ជូនចេញទៅប្រទេសគេវិញ ។កម្ពុជាមិនត្រូវការភ្ញៀវទេសចរណ៍ដូចនេះទេ ៕

adverise with khmeread

មតិយោបល់