adverise with khmeread B8f20747 202d 4dfb 83f5 dd67c2241c60

កំពុង​ចែកចាយ​គ្រឿងញៀន កងកម្លាំង​អាវុធហត្ថ​ចុះទៅ​ចាប់បាន​១៦​នាក់​

     ភ្នំពេញ ៖ មនុស្ស​១៦​នាក់ ក្នុងនោះ​ស្រី​៤​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កងកម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ចុះបង្ក្រាប​ទីតាំង​សំបុក​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ដោយ​ដកហូត​វត្ថុតាង​មួយចំនួន នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​។​

      ប្រតិបត្តិការ​ខាងលើ​ដឹកនាំ​ដោយ​លោក​ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ឃាត់​លើ​ក្រុម​ជនសង្ស័យ​ចំនួន​១៦​នាក់ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​រួច​រឹបអូស​ចាប់យក​វត្ថុតាង​រួមមាន​ថ្នាំញៀន​ចំនួន​៤​កញ្ចប់ ជាមួយនិង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​តាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់