adverise with khmeread 1

​ច្បាស់ការ​! លោក Mourinho នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នាពេលខាងមុខ​

​    ​លោក Jose Mourinho ត្រៀម​ត្រឡប់មក​ដឹកនាំ​បាល់ទាត់​វិញ​នាពេលខាងមុខ ប៉ុន្តែ​ដឹកនាំ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​។​

​    ​អតីត​គ្រូ Chelsea រូបនេះ​ត្រូវបាន​បញ្ជាក់ថា នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​សប្បុរស Soccer Aid ក្នុងឆ្នាំនេះ ហើយ​គ្រូបង្វឹក Sunderland លោក Sam Allardyce និង​តារាចម្រៀង Robbie Williams នឹង​ជា​ជំនួយការ​របស់គាត់​។​

​    ​លោក Mourinho នឹង​ប្រកួត​ជាមួយ​ក្រុម​ពិភពលោក ដែល​នឹង​ដឹកនាំ​ដោយ​លោក Claudio Ranieri​។​

​    ​លោក Mourinho ដែល​ឈ្នះ​ពានរង្វាន់​នេះ​កាលពី​ឆ្នាំ ២០១៤ ជាមួយ​ក្រុម​ពិភពលោក បាន​និយាយថា "​ខ្ញុំ​ចង់​ក្លាយជា​មនុស្ស​ដំបូង​ម្នាក់​ដើម្បី​ឈ្នះ Soccer Aid ជាមួយ​អង់គ្លេស​និង​ពិភពលោក​។ លោក Sam និង​ខ្ញុំ​នឹង​ក្លាយជា​ដៃគូ​ដ៏​ល្អ​ហើយ​វា​ពិតជា​អស្ចារ្យ​សម្រាប់​លោក Claudio ដែល​ទីបំផុត​លោក​នឹង​ចាញ់​ការប្រកួត​នោះ​។ ខ្ញុំ​សង្ឃឹមថា អ្នករៀបចំ​ការប្រកួត​នឹង​ជួយ​ខ្ញុំ​ពី​ឥឡូវ​ជាមួយនឹង​លិខិតឆ្លងដែន​អង់គ្លេស​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់