adverise with khmeread Jelly main

តួ​សម្ដែង​ស្រី​ក្នុង​រឿង The Mermaid ត្រូវបាន​ប្រទះឃើញ​ណាត់ជួប​ជាមួយ​បុរស​ចាស់​ជាង​ខ្លួន​១៨​ឆ្នាំ​

​    ​នាង Jelly Lin មាន​ទំនាក់ទំនង​ជាមួយនឹង​លោក Feng Shaofeng ថ្មីៗ​នេះ នៅពេល​អ្នក​ទាំងពីរ​ត្រូវបាន​ចាប់​ដោយ​កាមេរ៉ា​ក្នុង​សួនច្បារ​មួយ​។​

​    ​ទោះយ៉ាងណា តារា​សម្ដែង​ក្នុង​រឿង The Mermaid អាយុ​២០​ឆ្នាំ​រូបនេះ បាន​ទ​ទួ​ច​ថា​នាង​នៅ​លីវ​ទេ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង​សៀង​ហៃ​ក្នុងពេល​ថ្មី​នេះ​។​

​    ​យោងតាម​វេ​ប​សាយ Asianpopnews ពេល​សួរថា​តើ​ទំនាក់ទំនង​របស់​នាង​មាន​ស្ថិរភាព នាង​បាន​ឆ្លើយថា "​ខ្ញុំ​នៅ​លីវ​"​។​

​    ​នៅ​ល្ងាច​ដដែល នាង​ត្រូវ​បានឃើញ​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​លើក​ទី​២០ ជាមួយ​លោក Shaofeng​។​

​    ​គាត់​ត្រូវបាន​រាយការណ៍​ថា​បាន​ហោះហើរ​ទៅ​ជួប​នាង Jelly នៅ​ស​ណ្ឋា​រ​គារ ជាទី​កន្លែង​ដែល​នាង​ស្នាក់នៅ​។​

​    ​អ្នក​ទាំងពីរ​បន្ទាប់មក​បាន​ចែករំលែក​កន្លែង​អង្គុយ​លើ​រថយន្ត​តាក់ស៊ី​ជាមួយ​ក្រុម​មិត្តភក្ដិ​របស់​នាង​។​

​    ​ដោយ​ភ័យខ្លាច​គេ​ស្គាល់ នាង Jelly បាន​ប្រើ​ម៉ាស​បិទមុខ​របស់​នាង​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់