adverise with khmeread Police

មន្ត្រីប៉ូលិសម៉ិកស៊ិកប្រឈមនឹងការបណ្តេញចេញ បន្ទាប់ពីថតរូបអាក្រាតបង្ហោះតាមហ្វេសប៊ុក

          មន្ត្រីប៉ូលិស​ម៉ិកស៊ិកម្នាក់​ប្រឈមនឹង​ការ​បណ្តេញចេញ​ពីការងារ​ បន្ទាប់​ពី​នាង​ដោះដាវចំហទ្រូងថតរូប​ស៊ែលហ្វី​ក្នុងរថយន្តល្បាត​ និង​ដាក់កាំ​ភ្លើង​នៅ​លើ​​ភ្លៅរបស់នាង។

          នាង Nildo Garcia ត្រូវ​បាន​គេស្រាវជ្រាវរកឃើញ​​ បន្ទាប់ពី​ចៅហ្វាយ​របស់​នាង​សង្កេតឃើញ​សញ្ញាសម្គាល់នៅ​ដៃអាវខាងស្តាំ​នៃឯក​សណ្ឋាន​របស់នាង បន្ទាប់ពី​មាន​គេរាយការណ៍​ប្រាប់អំពីរូបភាព​នៅលើ​ទំព័រ​ហ្វេសប៊ុក។

          រូបភាពនេះបង្ហាញថា នាង​អង្គុយផ្អែកទៅក្រោយ​នៅលើ​រថយន្ត​ប៉ូលិស​ហើយ​ចំហដើមទ្រូង​កណ្តាលវាលយ៉ាងព្រហើន​និង​ដាក់កំាភ្លើង​នៅលើភ្លៅ​។ នាង​ត្រូវ​បាន​បញ្ឈរជើង​ជាបណ្តោះអាសន្នពីតួនាទីនៅទីក្រុង​Escobedo ។​នេះគឺជារឿងអាស្រូវ​ថ្មីបំផុត​ដែលប៉ះពាល់មកលើ​ប៉ូលិស​ម៉ិកស៊ិក។

កាល​ពីខែមុន​ មន្ត្រីប៉ូលិសឈ្មោះ Hector Mauro Ramos អាយុ៣២​ឆ្នាំ​ បាន​ប្រឈមមុខនឹងការបណ្តេញចេញពីការងារ​ផងដែរ បន្ទាប់ពីលោក​ថតរូប​ស៊ែល​ហ្វី​យក​កាំភ្លើងភ្ជង់ក្បាល​ខ្លួន​ឯង​ ដែលទំនងជា​ព្យាយាម​បំភ័យប្រពន្ធរបស់​លោក​ឲ្យ​ទទួល​យក​រូបលោកវិញ បន្ទាប់ពីនាងបោះបង់ចោល៕

ប្រភព៖ មីរឺ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់