adverise with khmeread 6e1365a3 7c1e 4a1d b37d da61afd88570

ឆេះ​រោង​ចិញ្ចឹម​ត្រី​នៅ​ព្រែក​ព្នៅ​ខូចខាត​គិត​ជា​ប្រាក់​ប្រមាណ២ម៉ឺន​ដុល្លារ​

     ភ្នំពេញ ៖ រោង​នៅ​ស្រះ​ចិញ្ចឹម​ត្រី​មួយកន្លែង​នៅក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច​ថ្ងៃទី២០​ខែមេសា​នេះ​ បណ្តាល​ឲ្យ​រោង​ទាំងមូល​បំផ្លាញ​ទាំងស្រុង​គិត​ជា​ប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លារ​។​

     ប៉ូលិស​មូលដ្ឋាន​និយាយថា រោង​ចិញ្ចឹម​ត្រី​ខាងលើនេះ​មាន ទំហំ៦​ម៉ែត្រ​គុណ១៥​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ​ ​យូ សេង ភេទ​ប្រុស​អាយុ​៥១ឆ្នាំ មាន​លំនៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ​។​

     មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​អគ្គិភ័យ​នេះ​ម្ចាស់​មានការ​សង្ស័យថា​បណ្តា​ល​មកពី​ការដុត​កំទេច​ក្រណាត់​កម្តៅ​ក្បាល់​ត្រី​ទុកចោល​ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​ក្លាយជា​អគ្គីភ័យ​តែម្តង​។​

     តាម​ព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ម្ចាស់​មិនបាន​នៅក្នុង​រោង​ទេ ទុក​ឲ្យ​កម្មករ​មើល ពេល​កម្មករ​ដុត​ភ្លើង ហើយក៏​ទៅ​បាត់​ស្រាប់តែ​ភ្លើង​បាន​ឆេះ​ខ្មួលខ្មាញ់​បង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើង​។ ភ្លាមៗ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ពន្លត់​តែ​មិនអាច​ទប់ស្កាត់បាន​។​

     នៅក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២គ្រឿង​បាន​ទៅ​អន្តរាគមន៍​តែ​មិនបាន​បាញ់​ពន្លត់​ឡើយ​។​

     តាម​សម្តី​ម្ចាស់​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា រោង​រួមមាន​កន្ទក់​ទង្ង​ន់​៣៥តោន​ និង​ម៉ាស៊ីន​​កូ​នកន្ទក់​មួយគ្រឿង​ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង​គិត​ជា​ប្រាក់​ប្រមាណ​២ម៉ឺន​ដុល្លារ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់