adverise with khmeread C125b3ff 7cd8 4b6a 9a7b 14e159ef280e

ផឹកស៊ី​ស្រវឹង​ថោក ប្រើ​ហិង្សា​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​បង្ក​របួស​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​ និង​៣០​នាទី ល្ងាច​ត្រង់ចំណុច​ក្រុ​ម​៨ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក បង្កឡើង​ជន​ស​ង្យ័​យ​មួយក្រុម​មាន​គ្នា​ប្រហែល​១០​នាក់ តែ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ ហួង គឹមហុង​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ ក្រុម៧ ភូ​មិ​១ សង្កាត់​ជ្រោយចង្វារ ជា​បក្សពួក​។ ជនដៃដល់​ឈ្មោះ ដា ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ មិន​ស្គាល់​ទីលំនៅ(​គេចខ្លួន​)។​

    ចំណែក ជនរងគ្រោះ​ឈ្មោះ សើរ រ៉ូ​ហ្វា​ត ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរបុគ្គលិក​ក្រុមហ៊ុន​ប្រហិត ទីលំនៅ​ផ្ទះ​លេខ៣៩៥ ក្រុម៤ ភូមិ៣ សង្កាត់​ច្រាំង​ចំរេះ១។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាននាំគ្នា​ផឹកស៊ី​នៅ​ចំណុច​ក្រុម​៧ ភូមិ​ឡ​កំបោរ ក្រោយពី​ផឹកស៊ី​រួច បានចេញ​ដំណើរ​ទៅ ជួប​ជនរងគ្រោះ​តាមផ្លូវឈ្មោះ​ ដា ជា​ជនដៃដល់​បាន​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​ពីក្រោយ។​

     បច្ចុប្បន្ន​សំរាក​ព្យាបាល​នៅ​ពេទ្យ​លោកសង្ឃ។ ចំពោះមុខ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ និង​បន្ត​ការស្រាវជ្រាវ​រក​បក្សពួក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់