adverise with khmeread 0e723a23 0e57 4be4 842e 75f04f1d6ed4

មេ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ដោះលែង​ចោរលួច​ទុយោ​ទឹក​២នាក់រង​ការរិះគន់​

     ភ្នំពេញ ៖ លោក ថន ប៊ុន​ថា នាយ​ប៉ុ​ស្តិ៍​គីឡូម៉ែត្រ​លេខ​៦ បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​បន្ទាប់ពី​លោក​បានធ្វើ​ការដោះលែង​ជនសង្ស័យ២​នាក់​ដែល​បាន​ចូល​លួច​កែង​ទុយោ​ទឹក​នៅក្នុង​បុរី​ល្អ​ពេញចិត្ត កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ក្រោល​គោល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

     បើតាម​ប្រភព​ព័​ត័​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​ឬ​ស្សី​កែវ​និង​ប្រជា​ការពារ​សង្កាត់​បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​មូលដ្ឋាន​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​បាន​ឈប់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ហើយ​អង្គុយ​នៅលើ​ម៉ូតូ​មុខ​បុរី​ល្អ​ពេញចិត្ត​ដោយមាន​ការសង្ស័យ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ​និង​ប្រជា​ការពារ​បាន​ឈប់​ហើយ​ចាំ​លបមើល​សកម្មភាព​។​

     ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ឃើញ​ជនសង្ស័យ​ម្នាក់ទៀត​បាន​លីកា​រ៉ុង​ស​មួយ​ចេញពី​ការដ្ឋាន​ឃើញបែបនេះ​កម្លាំង​សមត្ថកិច្ច​ប៉ុ​ស្តិ៍ឬ​ស្សី​កែវ ​និង​ប្រជា​ការពារ​បានធ្វើ​ការឃាត់​ហើយក៏​ឆែកឆេរ​មើល​នៅ​ក្នុងកា​រ៉ុង​ស​នោះ​ស្រាប់តែ​ឃើញ​មាន​កែង​ទុយោ​ជាច្រើន​កំណាត់​ទើប​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់ខ្លួន​តែម្ដង​។​

    ​​  ដោយសារ​កន្លែងកើតហេតុ​ជា​មូលដ្ឋាន​របស់​សង្កាត់​គីឡូម៉ែត្រ​លេខ៥​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​សង្កាត់​ឫស្សីកែវ​ទើប​សមត្ថកិច្ច​បានប្រគល់​ជនសង្ស័យ​ទាំង​២នាក់​​នោះ​រួមទាំង​វត្ថុ​ត្តា​ង​ឲ្យ​ទៅ​សម​ត្កិ​ច្ច​ប៉ុ​ស្តិ៍​គីឡូម៉ែត្រ​លេខ​6​ដើម្បី​ចាត់ការ​តាមច្បាប់​។​

      ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦មានការ​សោកស្ដាយ​យ៉ាងខ្លាំង​នោះ​គឺ​ជនសង្ស័យ​២នាក់​ដែល​ត្រូវបាន​គេ​ចាប់​យកមក​ឲ្យ​នោះ​ត្រូវបាន​លោក ថន ប៊ុន​ថា មេ​ប៉ូលិស​ប៉ុ​ស្តិ៏​គីឡូម៉ែត្រ​លេខ​៦​ធ្វើការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ធ្វើ​ប្រ​ងើយ​។​

      ពាក់​ព័​ន្ទ​នឹង​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​លោក​មេ​ប៉ុ​ស្តិ៍​គីឡូម៉ែត្រ​លេខ​៦​បាន​ដោះលែង​ជនសង្ស័យ២​នាក់​ឲ្យ​មាន​សេរីភាព​នោះ​ត្រូវបាន​លោក ថន ប៊ុន​ថា នាយ​ប៉ុ​ស្តិ៍គីឡូម៉ែត្រ​លេខ៦ ឆ្លើយ​បំ​ភ្លើ​ថា ករណី​ខាងលើនេះ​មិនមែនជា​ការពិត​ទេ តាម​ការពិត​មូលហេតុ​ដែល​លោក​បាន​ដោះលែង​ជនសង្ស័យ​២​នាក់​ឲ្យ​មាន​សេរីភាព​វិញ​នោះ​គឺ​ដោយសារ​ម្ចាស់​ការដ្ឋាន​មិនបាន​ធ្វើការ​ប្ដឹងផ្ដល់​។ ម្យ៉ាងវិញទៀត​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ជា​មេជាង​ម៉ៅការ​នៅ​ទីនោះ​ស្រាប់​ផង​គ្រាន់តែ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​តែប៉ុណ្ណោះ​។​

       ចំណែក​លោកនាយ​រង​ប៉ុ​ស្តិ៍​គីឡូម៉ែត្រ​លេខ​៦​បាន​ឲ្យ​ដឹងថា លោក​ក៏​មិនដឹង​ពី​មូលហេតុ​អ្វី​បានជា​លោក​មេ​ប៉ុស្តិ៍ដោះលែង​ជនសង្ស័យ​២នាក់​នោះដែរ​ហើយ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ប៉ុន្មាន​នោះ​ក៏​លោក​មិនដឹង​ដែរ​គឺ​ដឹង​ត្រឹម​ថា​លោកនាយ​ប៉ុស្តិ៍​បាន​ឲ្យ​លុយ​លោក​តែ​៥​ដុល្លា​តែប៉ុណ្ណោះ​។​

       ទង្វើ​បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​លោក ថន ប៊ុន​ថា ហាក់បីដូចជា​អសមត្ថភាព​ក្នុងការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ មិនតែប៉ុណ្ណោះ​លោក​មេ​ប៉ុ​ស្តិ៍​រូបនោះ​ស​ប្បូរ​រឿងអាស្រូវ​ច្រើន​ទៀតផង​។​

        ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​អធិការ​មេត្តាជួយ​ដុះក្អែល​លោក​មេ​ប៉ុស្តិ៍​រូបនោះ​ខ្លះ​ផង​កុំ​ចាំតែ​ទទួលផល​ស្រាប់ៗ​ពេក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់