adverise with khmeread 083b87e8 a9f1 47cb aea7 25bc765b178c

ឈរ​មើល​គេ​រាំ​ធុងបាស់ ត្រូវ​ឃាតករ​ចាក់​មួយ​ដែក​ឆាំ​ស្លាប់​មួយ​រំពេច​

     បាត់ដំបង ៖ យុវជន​ម្នា​ក់បាន​ដាច់ខ្យល់​ស្លាប់ បន្ទាប់ពី​ក្រុមគ្រួសារ​រៀបចំ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ខណៈដែល​យុវជន​រូបនេះ​ទៅ​ឈរ​មើល​គេ​រាំ​ធុងបាស់​នៅឯ​វត្ត​បណ្តាល​ឲ្យ​ស្លាប់។​

      អំពើ​មនុស្សឃាត​ដោយ​ចេតនា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​១៥​នាទី​យប់ ត្រង់ចំណុច​ក្នុង​បរិវេណ​វត្ត​បឹង​ទឹម ស្ថិតក្នុង​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយនៅ​ទីនោះ​អាចារ្យ និង​គណកម្មការ​នៅតែ​បន្ត​ការចាក់​ធុងបាស់​សម្រាប់​ទទួល​ទេវ​ត្តា​ឆ្នាំ​ថ្មី​នៅ​មិនទាន់​ចប់​នៅឡើយ ដែល​បញ្ហា​នេះ​ទំនងជា​អាច​រកប្រាក់​ចំណូល​បាន​ច្រើន បានជា​គេ​អូសបន្លាយ​ពេលមកដល់​នឹង​ថ្ងៃកើតហេតុ​ហើយ​នៅ​មិនទាន់​បញ្ចប់​ទៀត។​

      តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ សាច់ញាតិ​បាន​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ​ឡ​ម វ៉ាន់ស៊ុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ​​ដែល​នៅ​ល្ងាច​ថ្ងៃកើតហេតុ​គឺ​គេ​បាន​ដើរទៅ​មើល​គេ​រាំ​ធុងបាស់​នៅឯ​វត្ត ដែល​ឮ​គេ​និយាយថា យប់​ហ្នឹង​គឺជា​យប់​ចុងក្រោយ​ផង។​

      លុះ​នៅពេល​កើតហេតុ​ក៏​ស្រាប់​តែមាន​គេ​មក​ប្រាប់ថា កូនប្រុស​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាក់​ចំ​ខ្នង​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ គ​នៅពេល នោះ​ហើយ​សាច់ញាតិ និង​ក្រុមគ្រួសារ​បាននាំគ្នា​ទៅយក​ជនរងគ្រោះ​ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ទើប​ពួកគាត់​បាន​នាំយក​សព មកកាន់​លំនៅដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ។​

      លោក មួរ ឡាន អធិការរង​ប៉ូលិស​ស្រុក​សង្កែ បាន​បញ្ជាក់ថា ភ្លាមៗ​ក្រោយ​ពេលដែល​លោក​ទទួលបាន​ព័ត៌មាន លោក​បាន​ដឹកនាំ​កម្លាំងចុះទៅ ​កាន់​ចំណុចកើតហេតុ ព្រមទាំង​បានកំណត់​មុខសញ្ញា​បាន​យ៉ាងច្បាស់​ដោយបាន​បែងចែក​កម្លាំង​ដើម្បី​តាម​ប្រមាញ់​ប៉ុន្តែ​ទំនងជា​យឺត​ពេល​បន្តិច​ទៅហើយព្រោះ មុខសញ្ញា​ដែលជា​ឃាតករ​អាច​ចេញ​ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា ថៃ។​

      ដោយឡែក​សព​រប​ស់ជ​ន​រងគ្រោះ តាម​ការត្រួតពិនិត្យរ​បស់​ក្រុម​ជំនាញ​បាន​បញ្ជាក់ថា​​ឃាតករ​អាច​ប្រើ​ដែក​ឆាំ ដែក​ប្រហោង​សម្រាប់​ចាក់​បាវ​អង្ករ ចាក់​ចំ​ពីក្រោយ​យ៉ាង​ពេញ​​ទំហឹង ព្រោះ​មុខរបួស​ដែល​ឃាតករ​ចាក់​គឺ​ត្រូវចំ​ពីក្រោម​ស្លាបប្រចៀវ​ខាងឆ្វេង និង​មាន ជំរៅ​ប្រហែល​៥​សង្ទីម៉ែត្រ  ដោយមាន​ប្រហោង​យ៉ាង​ធំ​ទៅតាម​ទំហំ​នៃ​ដែក​ឆាំ។​

      សមត្ថកិច្ច​បាន​បន្តថា រឿងនេះ​ប៉ូលិស​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា​តែម្តង ដើម្បី​សុំ​ដីកាចាប់ខ្លួន ព្រោះ​ឃាតករ សមត្ថកិច្ច​បានកំណត់ យ៉ាងច្បាស់​រួចហើយ ដោយឡែក​សព​គឺ​ក្រុមគ្រួសារ​កំពុង​រៀបចំ​ធ្វើបុណ្យ​ហើយ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់