adverise with khmeread F28499fa 6cde 4abd b12b 761e05a29020

ភ្លៀង​មួយ​មេមាន​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​អស់​៤​នៅ​បាត់ដំបង​

    បាត់ដំបង ៖ នៅ​ស្រុក​សំពៅ​លូ​នៅវេលា​ម៉ោង៤ ​និង២០​នាទី​ថ្ងៃទី​២០ ​មេសា ​ឆ្នាំ២០១៦ ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ហើយ​មាន​ខ្យល់ក​ន្ទ្រា​ក់​បោកបក់ មកលើ​ភូមិ​ចំនួន​២ភូមិ​បណ្តាល​ឲ្យ​របើក​ដំបូល​ផ្ទៈ​ប្រជាពលរដ្ឋ​អស់​ចំនួន​03​ខ្នង និងហោះ​ចេញពី​ជើងតាង​​ចំនួន​០១​ខ្នង​។​

     ប៉ូលិស​និយាយថា ផ្ទះ​ទី១.​ឈ្មោះ គង់  ចាន់ថន ភេទ​ប្រុស​ ​អាយុ​៥១​ឆ្នាំ រស់នៅ​ក្រុម​០៥ ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន​ផ្ទះ​៥គុណ​៨ ម៉ែត្រ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី របើក​ដំបូល​ផ្នែក​ខាងមុខ​ទាំងស្រុង​,​ទី​២.ឈ្មោះ ​ផន មិញ ភេទ​ស្រី អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន​ផ្ទះ៣​គុណ៤ ​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​របើក​ដំបូល​លើ​ទាំងស្រុង​ទី​៣.​ឈ្មោះ ច្រែង សុជាតិ ប្រុស​ អាយុ៣៤​ឆ្នាំ​នៅ​ភូមិ​អូរ​ល្វា​ជ្រៃ​សីមា សំពៅ​លូន ផ្ទះ​៦​គុណ​៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស​ង្ក័​សី​ហោះ​ចេញពី​ជើងតាង​ប្រហែល​១​ម៉ែត្រ​ និង​ទី​៤.​ឈ្មោះ ភី យាំ ប្រុស អាយុ​៤៥​ឆ្នាំ​នៅ​ភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ផ្ទះ៤​គុណ​៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី របើក​ដំបូល​លើ​អស់​ចំនួន​០៤​សន្លឹក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់