adverise with khmeread 5b00d97f e1b4 475a aa66 93cea6505368

គ្រាន់តែ​ប្រពន្ធ​មិន​ដាំបាយ​ឲ្យ​ហូប​ចងក​សម្លាប់​ខ្លួនឯង​

     បាត់ដំបង ៖ បុរស​ម្នាក់​មកពី​ចូលរួម​ក្នុង​ពិធីមង្គលការ​មិត្ត​ភ័​ក្រ ផឹកស្រា​ស្រវឹង ពេល​ត្រឡប់មកផ្ទះ​វិញ បាន​ប្រើ​ប្រពន្ធ​ដាំបាយ​ឲ្យ​ខ្លួន​ហូប ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ មិន​ដាំបាយ​តាម​ប្តី​ប្រើ​ទេ។ ពេល​ដឹងថា​ប្រពន្ធ​មិន​ដាំបាយ​ឲ្យ​ខ្លួន​ហូប ខ្លួន​ក៍​ខឹង​ប្រពន្ធ រហូត​សម្រេចចិត្ត​យក​ក្រមា​ទៅ​ចង​កនៅ​ធ្នឹម​រោង​បាយ ដើម្បី​បញ្ចប់ជីវិត​ខ្លួនឯង​តែម្តងទៅ​។​

      ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​១០​នាទី​យប់​ថ្ងៃទី​១៩​មេសា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ក្រុមទី​០៨ ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

      ជនរងគ្រោះ​ដែល​គិត​ខ្លី​នេះ​ឈ្មោះ គ្រ​ន គ្រី​ន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មាន​ទីលំនៅ ក្រុម០៨ ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខាងលើ​៕

adverise with khmeread

មតិយោបល់