adverise with khmeread Index

ចាប់ស្មៀនឃុំពុកឫស្សីតាមដីកាពីបទឆបោក

     កណ្ដាល៖ បុរសម្នាក់ជាស្មៀនឃុំពុកឫស្សីត្រូវបានប៉ូលិសស្រុកខ្សាច់កណ្តាលបានស្រាវជ្រាវ និងចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី១៨ធ្នូឆ្នាំ២០១៥ចំណុចភូមិអញ្ជែង ឃុំពុកឫស្សីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលពីបទឆបោក។
    ប៉ូលិសបានឲ្យដឹងថា ជនជាប់ចោទឈ្មោះឡេក ហឿន ភេទប្រុសអាយុ
៤៥ឆ្នាំមុខរបរស្មៀនឃុំពុកឫស្សី  បច្ចុប្បន្ននៅភូមិអញ្ជែងលើ ឃុំពុកឫស្សីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ការចាប់ខ្លួនគឺយោងដីកាលេខ៖ ៩១១ដកបចខ.ប.ចខចុះថ្ងៃទី៣០.១២.២០១៥ របស់លោកផូង វណ្ណចៅក្រមសើុបសួរ សាលាដំបូងខេត្តកណ្តាល  ពីបទ៖ ឆបោកប្រព្រឹត្ត នៅភូមិអញ្ជែងលើ  ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កាលពីឆ្នាំ២០១៤។
       ករណី នេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់