adverise with khmeread 0

អា​ឡែ​ស៊ី​ស្បែក​អាច​បណ្តាលមកពី​ក្អែល​ក្នុង​ម៉ាស៊ីន​បោកគក់​! នេះ​ជា​វិធី​លាង​សម្អាត​!

​    ​គ្រប់គ្នា​ប្រហែលជា​មិន​នឹកស្មាន​ដល់​ថា​ម៉ាស៊ីន​បោកគក់​កខ្វក់​បែបនេះ​ឡើយ​! អា​ឡែ​ស៊ី​ស្បែក​អាច​បង្កឡើង​ដោយសារតែ​ក្អែល​នៅក្នុង​ម៉ាស៊ីន​បោគ​ក់​។ ក្រៅពី​ប្រើប្រាស់​ម៉ាស៊ីន​នេះ​សម្រាប់​បោក​សម្អាត​ខោអាវ លោកអ្នក​ក៏​គួរ​រៀន​ពី​របៀប​លាង​សម្អាត​ម៉ាស៊ីន​បោកគក់​វិញ​ដែរ​។ 

​    ​ក្នុង​ម៉ាស៊ីន​បោកគក់​មាន​ទីកន្លែង​ធំ​ល្មម​សម្រាប់​ឱ្យ​មេរោគ​ផ្សិត និង​ក្អែល​កកើតឡើង​។ បើទោះបីជា​វា​មិន​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​អាច​បង្ក​ជំងឺ​ស្បែ​កបាន​។ ថ្ងៃនេះ​លោកអ្នក​នឹង​បានដឹង​ពី​វិធី​សម្អាត​ម៉ាស៊ីន​បោកគក់​តាម​វិធី​ដូចខាងក្រោម​៖ 

​    ​១. បើក​ម៉ាស៊ីន​បោកគក់​ឱ្យ​វា​បញ្ចេញ​ទឹក​លេខ​ខ្ពស់បំផុត​។ ដាក់​ទឹកខ្មេះ ៣ ឬ ៤ កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​) ចូលទៅក្នុង​ទឹក​ម៉ាស៊ីន​បោកគក់ ហើយ​ទុកឱ្យ​ម៉ាស៊ីន​ក្រឡុក​មួយ​នាទី​ដើម្បី​លាយ​ឱ្យ​សព្វ​ជាមួយ​ទឹកខ្មេះ​។ រួច​ចុច​ម៉ាស៊ីន​ឱ្យនៅ​ស្ងៀម​សិន​។ 

​    ​២. ដាក់​ម្សៅ​មេនំ​ប៉័ង (Baking Soda) កន្លះ​កែវ​ចូលក្នុង​ទឹក​។ ចុច​ម៉ាស៊ីន​ឱ្យ​ដំណើរការ​ម្តងទៀត​ដើម្បី​លាយ​ឱ្យ​សព្វ​ជាមួយ​ម្សៅ​មេនំ​ប៉័ង​មួយសន្ទុះ​។ បន្ទាប់មក​បញ្ឈប់​ម៉ាស៊ីន​បោកគក់ រួច​ទុក​ទឹក​ឱ្យ​រក្សា​ក្នុង​ម៉ាស៊ីន​រយៈពេល ៣០ នាទី ទៅ ១ ម៉ោង​។ 

​    ​៣. ខណៈដែល​ទឹក ទឹកខ្មេះ និង​ម្សៅ​មេនំ​ប៉័ង​កំពុង​ជ្រាបចូល​ក្អែល និង​ក្លិន​ក្នុង​ម៉ាស៊ីន ត្រូវយក​ក្រណាត់​មួយ​ជ្រលក់​ក្នុង​ទឹកខ្មេះ​ដើម្បី​ជូត​សម្អាត​ជុំវិញ​មាត់​ម៉ាស៊ីន ដែល​ទឹក​ត្រាំ​មិនអាច​ទៅដល់​។ ត្រូវ​យកចិត្តទុកដាក់​លើ​កន្លែង​កន្លុកកន្លៀត ពោលគឺ​ត្រូវយក​ច្រាស់​ដុសធ្មេញ​មកជួយ​បន្ថែម ពេល​ក្រណាត់​ជ្រលក់​ទឹកខ្មេះ​ជូត​ដល់​ដែរ​តែ​មិន​ស្អាត​។ 

​    ​៤. ចុងក្រោយ​ឱ្យ​ម៉ាស៊ីន​បង្ហូរទឹក​ចេញ​។ ក្អែល និង​ក្លិន​អាក្រក់​នឹង​ហូរ​ចេញ​អស់​។ លោកអ្នក​ក៏​លែង​បារម្ភ​កើត​អា​ឡែ​ស៊ី​ដោយសារតែ​ក្អែល​ជាប់​នឹង​ខោអាវ​តទៅទៀត​ដែរ​។ 

​    ​លោកអ្នក​គួរ​សង្កេតមើល​ប្រសិនបើ​ម៉ាស៊ីន​ឡើង​ក្អែល​ច្រើន លោកអ្នក​គួរ​លាង​សម្អាត​វា​ចេញ​។ ព្រោះ​ក្អែល​ក្នុង​ម៉ាស៊ីន​បោកគក់​គឺ​សម្បូរ​មេរោគ​សម្បើម​ណាស់​៕ 

adverise with khmeread
ប្រភព៖ ឌី​ណេ​ត​ឆឺ​រ៉​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់