ស្ត្រីជុំវិញពិភពលោកប្រឈមនឹងបញ្ហាគួរឱ្យរំខានដូចៗគ្នា នោះគឺ ស្នាមខ្មៅ និងដក់ក្រោមភ្នែក។ ពួកគេបានប្រើប្រាស់ឡូសិននៅតែពុំមានប្រសិទ្ធភាព ព្រោះស្បែកបានបាត់បង់ភាពយឺតរបស់ខ្លួនជាមួយនឹងអាយុ។ ទោះយ៉ាងណា លោកអ្នកក៏មិនគួរបារម្ភនោះដែរ ព្រោះគេនៅមានវិធីសាស្ត្រធម្មជាតិច្រើនណាស់ដើម្បីព្យាបាលបញ្ហាទាំងនេះ និងអាចព្យាបាលបានក្នុងពេលត្រឹម ៤ ថ្ងៃប៉ុណ្ណោះ។ វិធីទាំងនោះមាន៖
១. តែ
លោកអ្នកគ្រាន់តែយកថង់តែជ្រលក់ក្នុងទឹកក្តៅបីបួននាទី រួចទុកឱ្យត្រជាក់ សឹមយកមកបិតលើកន្លែងដក់ក្រោមភ្នែករយៈពេល ៥ នាទី។ នៅពេលលោកអ្នកដកវាចេញ លោកអ្នកនឹងមានអារម្មណ៍រៀងប្រសើរមួយរំពេច។ ធ្វើបែបនេះពីរបីដងក្នុងមួយថ្ងៃ ហើយបន្ទាប់ពីរយៈពេល ៤ ថ្ងៃលោកអ្នកនឹងឃើញបាត់អស់ស្នាមដក់ក្រោមភ្នែក។
២. ផ្លែបឺរ
ប្រសិនបើលោកអ្នកមានរង្វង់ភ្នែកខ្មៅ សូមកិនផ្លែបឺរមួយចំនួន រួចយកមកបិតពីលើភ្នែក។ ទុកចោលមួយស្របក់ធំ សឹមលាងសម្អាតចេញ។ ធ្វើបែបនេះរយៈពេលបួនថ្ងៃនឹងបាត់អស់ស្នាមខ្មៅអស់រលីង។
៣. ស្លាបព្រាដែកអ៊ីណុក
យកស្លាបព្រាដែលអ៊ីណុកពីរយកទៅត្រាំក្នុងទឹកកករយៈពេលច្រើននាទី បន្ទាប់មកយកវាដាក់ក្រោមភ្នែករយៈពេល ៣០ ទៅ ៦០ វិនាទី។ ដែកត្រជាក់នឹងជួយធ្វើឱ្យភ្នែកដែលមើលទៅនឿយហត់មើលទៅស្រស់ថ្លា និងមានថាមពលឡើងវិញ។
៤. ត្រសក់ស្រស់
យកត្រសក់បិតជុំវិញភ្នែករយៈពេល ៣០ នាទី លោកអ្នកនឹងឃើញភ្នែកមើលទៅស្រស់ថ្លាជាងមុន និងមានសម្រស់ជាងមុន ហើយស្នាមខ្មៅ និងស្នាមដក់ក៏នឹងបាត់ទៅវិញដែរ នៅពេលលោកអ្នកអនុវត្តតាមវិធីនេះឱ្យបាន ៤ ថ្ងៃ៕
