adverise with khmeread Gggggg

ប្រសិនបើ​លាយ​អំបិល​ជាមួយ​ប្រេង​អូ​លីវ លោក​អ្នកនឹង​ពុំមាន​អារម្មណ៍​ឈឺ​ក​រហូតដល់​ទៅ ៥ ឆ្នាំ​!

     ការឈឺ​ក​ដោយសារ​ឆ្អឹង​លូតលាស់​មានការ​លំបាក​ណាស់​ក្នុងការ​ព្យាបាល ប៉ុន្តែ​គេ​នៅតែមាន​វិធី​អាចទៅរួច​ដើម្បី​ព្យាបាល​វា​។ 

​    ​ឱសថ​ធម្មជាតិ​សាមញ្ញ​នេះ​មាន​សមត្ថភាព​បំបាត់​ការឈឺចាប់​ផ្សេងៗ និង​រាល់​រោគសញ្ញា​ឈឺ​ក​យ៉ាង​ឆាប់រហ័ស និង​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ទាប់ពី​សាកល្បង​ការព្យាបាល​តាមបែប​ធម្ម​ជាតិ​នេះហើយ លោកអ្នក​នឹងមិន​មាន​អារម្មណ៍​ឈឺ​ក​រហូតដល់​ទៅ ៥ ឆ្នាំ​ឯណោះ​។​

​    ​* គ្រឿងផ្សំ​
​    ​- អំបិល ១០ ស្លាបព្រា​បាយ​
​    ​- ប្រេង​អូ​លីវ ២០ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​៖
​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ចូលគ្នា​សព្វ ដាក់​ក្នុង​កែវ​បិត​ជិត​មួយ​។ បន្ទាប់ពី​ទុកចោល​រយៈពេល​បី​បួន​ថ្ងៃ លោកអ្នក​នឹងមាន​ល្បាយ​សម្រាប់​ម៉ាស្សា​មួយ​។ 

​    ​* របៀប​ប្រើ​៖
​    ​យក​ល្បាយ​នេះ​លាប​លើ ក ហើយ​ម៉ា​ស្សាវា​ថ្នមៗ​រៀងរាល់​ព្រឹក​។ ចាប់ផ្តើម​ម៉ាស្សា​វា ២​ទៅ​៣ នាទី បន្ទាប់មក​ជូត​សម្អាត​ករ​បស់​អ្នក​ជាមួយនឹង​ក្រណាត់​ស្អាត​។​

​    ​វិធី​នេះ​អាច​បង្ក​ឱ្យ​រលាក​ស្បែក​បន្តិច ប៉ុន្តែ​អាច​ព្យាបាល​ជា​យ៉ាង​ងាយ​ជាមួយនឹង​ការ​លាបម្សៅ​កូនក្មេង​ក្រោយ​ម៉ាស្សា​។ បន្ទាប់ពី​រយៈពេល ១០ ថ្ងៃ​លោកអ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺ​ក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ របៀប​ព្យាបាល​នេះ​ក៏​ជួយ​ដល់​ការបំបាត់​ឈឺក្បាល ជួយ​ដល់​លំហូរ​ឈាម ជួយ​ដល់​ភ្នែក​ឱ្យមើល​ឃើញច្បាស់​ល្អ និង​បណ្តេញ​ជាតិពុល​ពី​រាងកាយ​ផងដែរ​។ លោកអ្នក​នឹងមាន​អារម្មណ៍​ងុ​យ​គេង​បន្តិច ពេល​អនុវត្ត​ការ​ម៉ាស្សា​នេះ​៕

adverise with khmeread
ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​ខ្ជួ​ផ្លា​ណេ​ត​

អ្នកនឹងចូលចិត្ត

មតិយោបល់