Fass

សញ្ញា​ព្រមាន​នៃ​ជំងឺ​ទឹកនោមផ្អែម សូម្បី​អ្នកជំនាញ​ភាគច្រើន​ក៏​មិនដឹង​ដែរ​!

​    ​ក្នុងសម័យ​ទំនើប​នេះ ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​កាច​បំផុត​មួយ ដែល​ប៉ះពាល់​មនុស្ស​ប្រហែល ២៩,១ លាន​នាក់​នៅ​អាមេរិក​។ 

​    ​មនុស្ស​ភាគច្រើន​ជឿថា​ពួកគេ​ដឹង​អ្វីៗ​គ្រប់យ៉ាង​អំពី​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​វា​មិនមែនជា​ការពិត​នោះទេ​។ នរណា​ក៏​ដឹង​ដែរ​ថា​ជំងឺ​នេះ​ប៉ះពាល់​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​របប​អាហារ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​គ្រប់គ្រង​ជំងឺ​នេះ​។ មនុស្ស​ភាគច្រើន​ដឹងថា រោគសញ្ញា​ជំងឺ​ទឹកនោមផ្អែម​មួយចំនួន​កើតឡើង​នៅពេល​ជួប​អាកា​រៈ​ដូចជា ព្រិល​ភ្នែក ស្តាប់​មិនសូវ​ឮ មិន​ងាយ​ជា​មុខរបួស ស្រេកទឹក​ខ្លាំង ។​ល​។ ទោះយ៉ាងណា មាន​រោគសញ្ញា​ផ្សេងទៀត​ដែល​អ្នក​មិនបាន​ដឹង​។ 

​    ​១. រមាស់​ស្បែក​គ្រប់ពេល​
​    ​ស្បែក​ស្ងួត​ហើយ​រមាស់​គ្រប់ពេល​កើតឡើង​នៅពេល​ជំងឺ​ទឹកនោមផ្អែម​ប៉ះពាល់​ដល់​លំហូរ​ឈាម​។ ប្រសិនបើ​ក្រែ​ម​រក្សា​សំណើម​នៅ​មិន​អាចជួយ​បាន សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ជាបន្ទាន់​។ 

​    ​២. ស្បែក​កាន់តែ​យ៉ាប់​ទៅៗ​
​    ​ស្បែក​ចាស់​គឺជា​ដំណើរការ​ធម្មជាតិ ប៉ុន្តែ​ការប្រែប្រួល​លើ​ស្បែក​ដូចជា​ស្នាម​ជាំខ្មៅ​នៅ​កែងដៃ ក​ន្លា​ក់ម្រាម​ដៃ និង ក​ញ្ជឹ​ងក គឺជា​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ហើយ​។ 

​    ​៣. ស្តាប់​ពុំ​សូវ​ឮ​
​    ​យោងតាម​ការសិក្សា​រប​ស់​វិទ្យាស្ថាន​ជាតិ​សុខភាព​អាមេរិក​បានឱ្យដឹងថា មនុស្ស​ដែល​ថយចុះ​ការ​ស្តាប់ឮ​គឺមាន​ទំនាក់ទំនង​នឹង​ជំងឺ​ទឹកនោមផ្អែម ៣០%​។ 

​    ​៤. ភ្នែក​មើល​ច្បាស់​ខុសពី​ធម្មតា​
​    ​ប្រសិនបើ​លោកអ្នក​មើល​ច្បាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ វា​អាចជា​សញ្ញា​បង្ហាញថា​លោកអ្នក​កំពុងមាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​។ 

​    ​ជំងឺ​ទឹកនោមផ្អែម​តែង​ពាក់ព័ន្ធ​នឹង​ការ​ចុះខ្សោយ​សមត្ថភាព​ភ្នែក ប៉ុន្តែ​ក្នុង​ករណីខ្លះ​វា​អាចធ្វើឱ្យ​ភ្នែក​មើលឃើញ​ច្បាស់​ល្អ​។ វា​កើតឡើង​ដោយសារតែ​ការប្រែប្រួល​កម្រិត​អង្គធាតុ​រាវ​ក្នុង​ភ្នែក ដែល​បង្កឡើង​ដោយ​ជំងឺ​ទឹកនោមផ្អែម​។ 

​    ​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ណាមួយ​ដូចខាងលើ សូម​ប្រញាប់​ធ្វើតេស្ត​រក​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ប្រញាប់​៕ 

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់