adverise with khmeread 12970193 10206386998579307 925568677 o 600x299

ផ្សំ ៥ នាទី ផឹក ៥ ថ្ងៃ ស្រក ៥ ផោន​!

​    ​ការព្យាយាម​សម្រក​ទម្ងន់​អាចជា​រឿង​គួរឱ្យ​ធុញទ្រាន់ និង​គួរឱ្យ​នឿយហត់​ណាស់​។ ខំ​ហាត់ប្រាណ និង​តម​អាហារ​ដែរ​តែ​នៅ​មិនអាច​ស្រក​ទម្ងន់​បាន​ដូច​ចិត្ត​។ ទោះយ៉ាងណា គេ​មាន​ល្បិច​សាមញ្ញ​និង​មាន​ប្រសិទ្ធភាព​ដើម្បី​ជួយ​ដល់​ការ​សម្រក​ទម្ងន់​យ៉ាង​ងាយស្រួល​។ លោកអ្នក​អាច​ស្រក​ទម្ងន់​ដោយ​មិនចាំបាច់​បង្អត់អាហារ​នោះឡើយ​។ តាមរយៈ​ការ​ទទួលទាន​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​នេះ លោកអ្នក​នឹង​អាច​ស្រក​ទម្ងន់ ៥ ផោន (២,២៧ គីឡូក្រាម​) ក្នុង​រយៈពេល​តែ ៥ ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹក​ឆ្អិន (​ត្រជាក់​ក៏បាន ឬ​ក្តៅ​ឧណ្ហៗ​ក៏បាន​) ៣០០ មិ​ល្លី​លីត្រ​
​    ​- ជីរវ៉ាន់ស៊ុយ ៥៧ ក្រាម​
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​១. រឿង​ដំបូង​គេ​គឺ​ត្រូវ​លាង​សម្អាត​ជីរវ៉ាន់ស៊ុយ រួច​ហាន់​ជី​វ៉ាន់ស៊ុយ​ឱ្យ​ល្អិតៗ​។ 
​    ​២. ច្របាច់​យក​ទឹកក្រូច​ឆ្មា (​ដក​គ្រាប់​ចេញ​)​។ 
​    ​៣. លាយ​គ្រឿងផ្សំ​ទាំងបី​ចូលក្នុង​កែវ​មួយ​។ 

​    ​* របៀប​ប្រើ​៖
​    ​ផឹកទឹក​នេះ​រាល់ពេល​ព្រឹក​ពោះ​ទទេរ​រយៈពេល ៥ ថ្ងៃ​។ លោកអ្នក​អាច​ផឹក​វា​ជា​លក្ខណៈ​ក្តៅ​ឧណ្ហៗ​ក៏បាន ឬ​ត្រជាក់​ក៏បាន​។ បន្ទាប់ពី​ផឹក​រយៈពេល ៥ ថ្ងៃ​លោក​អ្នកនឹង​ឃើញ​ស្រក​ទម្ងន់​បាន​ជាង ២ គីឡូក្រាម ហើយ​ប្រសិនបើ​លោកអ្នក​ចង់​ស្រក​ថែមទៀត សូម​ឈប់​ផឹក​វា​បួនដប់​ថ្ងៃ​សិន សឹម​បន្ត​ផឹក ៥ ថ្ងៃ​ជាប់​គ្នា​ទៀត​៕

adverise with khmeread
ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​ហ៊ែ​ល​អ៊ែន​ប៊ី​យូ​ធី​

អ្នកនឹងចូលចិត្ត

មតិយោបល់