Facebook ceo

ឆាប់ៗ​នេះ​អ្នកលេង Facebook គ្រាន់តែ​ផុស​លេងៗ​ក៏បាន​លុយ​ចាយ​ដែរ​!

    ​លោក Mark Zuckerberg បានឱ្យដឹង​ក្រុមហ៊ុន Facebook កំពុងធ្វើការ​សាកល្បង​គំនិត​ថ្មី​មួយ​ដើម្បី​បង្កើត​មាតិកា​និង​បង្កើត​ប្រាក់ចំណូល​សម្រាប់​អ្នកប្រើប្រាស់​។ យោងតាម​ព័ត៌មាន Time បានឱ្យដឹងថា Facebook នឹងធ្វើ​ការ​សាក​វិធី​ថ្មី​ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​នីមួយៗ​រកប្រាក់​បាន​ពី​ការ​ផុស (Post) របស់​ពួកគេ​។​

​    ​នេះ​ចង្អុល​បង្ហាញថា​តើ Facebook មាន​ឥទ្ធិពល​ខ្លាំង​យ៉ាងណា​ក្នុងការ​បោះជំហាន​ទៅមុខ​ដើម្បី​ក្លាយជា​បណ្ដាញ​សង្គម​មួយ​ដែល​គ្របដណ្តប់​លើ​ការចែករំលែក Post ភ្លាមៗ​។​

​    ​Facebook ឥឡូវ​កំពុង​រកមើល​វិធី​ថ្មីៗ​ដើម្បី​បង្កើត​ច្បាប់​ផ្សេងៗ​សម្រាប់ Facebook និង​ដើម្បី​ធ្វើឱ្យ​ក្រុម​ហ៊ុ​នេះ​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​

​    ​ហើយ​ថ្មីៗ​នេះ Facebook បានអនុញ្ញាត​ឱ្យ​អ្នកចេញ​ផ្សាយ​ព័ត៌មាន​ប្រើ​នូវ Instant Articles platform និង​បង្ហាញ​ពាណិជ្ជកម្ម​ឱ្យ​អ្នកអាន​បានឃើញ​ដើម្បី​ទទួលបាន​ចំណូល​។​

​    ​យ៉ាងណាមិញ Facebook មិនទាន់​អនុញ្ញាតឱ្យ​បុគ្គល​នីមួយៗ​រកប្រាក់​ដោយ​ការ​ផុស​មាតិកា​ផ្សេងៗ​នៅ Facebook នៅឡើយ​នោះទេ​។ ប៉ុន្ដែ​អ្នកចេញ​ផ្សាយ​ព័ត៌មាន​អាចបង្កើត​ប្រាក់​ដោយ​ការប្រើ​នូវ Platform ដែល​នឹងមាន​ឧបករណ៍ និង​រូបមន្ត​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​។ 

​    ​ជម្រើស​ចំណូល​ពី​ការ​ផុស​សម្រាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​គឺ​ចាំបាច់​ត្រូវមាន​ពាក្យ​គន្លឹះ​ទាក់ទាញ​ក្នុង​មាតិកា​ល្បីៗ​ដែល​អាច​រកលុយ​បាន ដូចជា ពាក្យ​គន្លឹះ ទិញ​សំបុត្រ​...​។​ល​។ ដែលមាន​ចរិត​ជាការ​ធ្វើ​អាជីវកម្ម និង​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​ណាមួយ ឬ​អង្គការ​សប្បុរសធម៌​ណាមួយ​។ 

​    ​បច្ចុប្បន្ន Facebook កំពុងធ្វើតេស្ត​ស្វែងរក​ឧបករណ៍​ដើម្បី​បង្កើត​ចំណូល​ឱ្យ​កាន់តែ​ចម្រុះ និង​ងាយស្រួល​សម្រាប់​ឱ្យ​អ្នកប្រើប្រាស់​ងាយស្រួល​យល់​និង​ទាញយក​ប្រយោជន៍​ពី​ការលេង​ហ្វេ​ស​ប៊ុ​ក​។ 

​    ​លោក​អ្នកនឹង​បានដឹង​លម្អិត​អំពី​របៀប​រកលុយ​តាម​ហ្វេ​ស​ប៊ុ​ក នៅពេលដែល​ការធ្វើ​តេស្ត​និង​ស្ទាបស្ទង់​របស់​ហ្វេ​ស​ប៊ុ​ក​បានបញ្ចប់​៕

ប្រភព៖ Time

អ្នកនឹងចូលចិត្ត

មតិយោបល់