adverise with khmeread Surging   reuters stringer

នេះ​គឺជា​អ្វីដែល​អាច​នឹង​កើតឡើង​ក្នុងពេល​៥០០​ឆ្នាំ​ទៀត​!

    ​មនុស្ស​គឺជា​អ្នក​ធ្វើឱ្យ​ឡើង​អាកាសធាតុ​ផែនដី​ជា​យូរយារ​ណាស់​មកហើយ​។ វា​ពិតជា​គួរឱ្យខ្លាច​ណាស់ ប្រសិនបើ​អ្នកមើល​ផែនដី​ពី​ទីនេះ​ទៅ ៥០០ ឆ្នាំ​ទៀត​។​

​    ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​នឹង​កើតឡើង​ក្នុង​រយៈពេល​៥០០​ឆ្នាំ​ទៀត​៖

​    ​* ឆ្នាំ​២១០០ អ្វីៗ​នឹង​ចាប់ផ្ដើម​ក្ដៅ​រហូតដល់​ទៅ ៣៨ អង្សារ​។​

​    ​* ប៉ែក​ខាង​អាហ្វ្រិក​និង​ឥណ្ឌា​នឹងមាន​អាកាសធាតុ​ជា​មធ្យម ៣៨ អង្សា​ក្នុង​រដូវក្ដៅ និង​សម្លាប់​មនុស្ស​រាប់ពាន់​អ្នក​ក្នុង​មួយឆ្នាំៗ​ដោយសារតែ​ចំហាយ​ក្ដៅ​។​

​    ​* ផ្ទាំង​ទឹកកក​លើ​ភ្នំ​ខ្ពស់​នៅ​អាស៊ី ជាពិសេស​ភ្នំ​ហិ​ម៉ាឡៃ​នឹង​ស្រុតចុះ​៣០​ភាគរយ​។​

​    ​* ការបាត់បង់​នូវ​ប្រភពទឹក​ដ៏​សំខាន់ ជាមួយនឹង​គ្រោះរាំងស្ងួត​និង​កំណើន​ចំនួន​ប្រជាជន​បន្តទៀត​ក្នុង​តំបន់​អាស៊ី​។​

​    ​* ផ្ទាំង​ទឹកកក​ធំ​ក្នុង​តំបន់​អឺរ៉ុប​នឹង​បាត់​ទាំងស្រុង​។​

​    ​* មហាសមុទ្រ​នឹង​ក្ដៅ​ហើយ​និង​មាន​អាស៊ីត​កកើត​ច្រើន​។ ហើយ​ចៅៗ​របស់​អ្នក​នឹងមិន​បានឃើញ​ផ្កាថ្ម​នៅ​បាត់​សមុទ្រ​នោះទេ​។​

​    ​* កម្រិត​ទឹកសមុទ្រ​នឹង​កើនឡើង​ជិត​មួយ​ម៉ែត្រ​និង​មនុស្ស​រាប់ពាន់​អ្នក​ផ្លាស់​ទីលំនៅ​។ ចំណែក​ប្រទេស​កោះ Tuvalu, Kiribati និង Marshall នឹង​ក្លាយជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់នៅ​។​

​    ​* អ្នករស់នៅ​ឆ្នេរសមុទ្រ​រាប់លាន​នាក់​ក្លាយជា​ជនភៀសខ្លួន​ក្នុងនោះ​មាន​ប្រជាជន​អាមេរិក​១៣​លាន​នាក់​។ Disney World និង Disney Land នឹង​លេច​បាត់​ខ្លួន​នៅក្រោម​ទឹក​។​

​    ​* អំឡុងពេល​សតវត្សរ៍​ទី​២២ ចំនួន​ប្រជាជន​លើ​ពិភពលោក​នឹង​កើន​ដល់ ៩,៥ ពាន​លាន​នាក់​។ ចំនួន​នេះ​នឹង​ក្លាយជា​សម្ពាធ​លើ​ប្រភព​អាហារ ទឹក និង​ថាមពល​ប្រើប្រាស់ បង្កឱ្យមាន​ជម្លោះ​ជំនាន់​ថ្មី​។​

​    ​* ក្នុ​យ​ចន្លោះ​ឆ្នាំ ២២០០ និង​២៣០០ អ្វីៗ​នឹង​កាន់តែ​អាក្រក់​។ ផ្ទាំង​ទឹក​កនៅ Greenland នឹង​បាក់​រលំ​និង​រលាយ បណ្ដាលឱ្យ​ទឹកសមុទ្រ​ឡើងដល់ ៦ ម៉ែត្រ​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់