adverise with khmeread 1

​អស់​ចម្ងល់​សម្រាប់ PSG ខណៈ Ronaldo នឹង​ចូលនិវត្តន៍​នៅ Real Madrid

​    ​កីឡាករ Cristiano Ronaldo កំពុងតែ​ចរចា​ជុំវិញ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹប Real Madrid ដែល​នឹង​ឃើញ​គាត់​បញ្ចប់​អាជីព​ជា​តារាបាល់ទាត់​នៅ​ទឹកដី Bernabeu នេះ​បើ​យោងតាម​កាសែត​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​មួយ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ២០ ខែមេសា​នេះ​។​

​    ​រឿងនេះ​នឹងធ្វើ​ឱ្យ​សារព័ត៌មាន​ក្នុងប្រទេស​បារាំង​ដែល​បាន​អះអាង​កាលពី​ថ្ងៃ​អង្គា​រថា កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ បាន​ជួប​ជាមួយ​ម្ចាស់​ក្លឹប Paris Saint-Germain លោក Nasser El-Khelaifi ជុំវិញ​ការផ្ទេរ​ទៅ​ប្រទេស​បារាំង​ក្នុង​រដូវក្តៅ​នេះ  បន្ទាប់ពី​ក្រុម Real Madrid បាន​បំបាក់ Wolfsburg មិន​ដល់ ២៤ ម៉ោង​ផង​។​

​    ​កាសែត El Confidencial បាន​អះអាងថា លោក Florentino Perez កំពុង​ពិចារណា​ជុំវិញ​អនាគត​របស់​តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ដោយ​បានដាក់​លក្ខខណ្ឌ​ចំនួន​ពីរ គឺ​បន្ត​កុងត្រា​ឬក៏​លក់ ព្រោះ​កិច្ចព្រមព្រៀង​របស់ Ronaldo នឹង​មកដល់​ទីបញ្ចប់​នៅ​ខែមិថុនា​ខាងមុខនេះ​។​

​    ​កាសែត​អេ​ស្ប៉ា​ញ​មួយ​នេះ ក៏បាន​លើកឡើង​ទៀតថា ការបន្ត​កុងត្រា​ឱ្យ Ronaldo ចំនួន​ពីរ​ឆ្នាំ​ហាក់ដូចជា​នឹង​អាច​កើតឡើង ហើយ​អាច​បន្ត​រហូតដល់​ឆ្នាំ ២០២១ ខណៈ​វិទ្យុ Cadena COPE បាន​រាយការណ៍​ថា កីឡាករ​រាង​សង្ហារ​រូបនេះ នឹង​ចូលនិវត្តន៍​ជា​កីឡាករ​របស់ អធិរាជ​ស Real Madrid៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់