adverise with khmeread Liverpool beat inter milan

Liverpool ផ្តួល Inter Milan ក្នុងការ​ប្រជែង​ទិញ​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​របស់​ក្រុម Red Star Belgrade

​ជំនួយការ​លោកគ្រូ​បង្វឹក Liverpool លោក Zeljko Buvac បាន​បញ្ចុះបញ្ចូល​កីឡាករ Marko Grujic ឲ្យ​ចូលរួម​ជាមួយ​ហ្ស​ង​ក្រហម​បានសម្រេច​ហើយ នេះ​បើតាម​របាយការណ៍​ក្នុងស្រុក​របស់​អង់គ្លេស​។ ការដោះដូរ​ជា​ផ្លូវការ​នឹង​រួចរាល់​ក្នុង​ខែមករា​ខាងមុខ តែ Liverpool នឹង​ឲ្យ​ក្រុម Red Star Belgrade ខ្ចី​ជើង​កីឡាករ​រូបនេះ​វិញ​រហូតដល់​ចប់​រដូវ​កាល​។​

​ក្នុងការ​តាម​ទិញ​កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះ ក្រុម​ហង្ស​ក្រហម Liverpool ត្រូវបាន​ចូលរួម​ប្រជែង​ដោយ​ក្លឹប Anderlecht និង Inter Milan ផងដែរ ប៉ុន្តែ Marko Grujic ជ្រើស​យក Liverpool ដោយសារ​ជំនួយការ​របស់លោក Jürgen Klopp មាន​ជំនាញ​ល្អ​ក្នុង​ការងារ​ទំនាក់ទំនង​ជាមួយ​កីឡាករ​ប្រកប​អាជីប​ក្នុង​លី​ក​បាល់ទាត់​ប្រទេស​ស៊ែ​ប៊ី​។​

​បើ​យោងតាម​វេ​ប​សាយ FC Inter News លោក Zeljko Buvac បាន​តាមដាន​កីឡាករ​រូបនេះ​តាំងពី​ឆ្នាំមុន​មកម្ល៉េះ​ហើយ​លោក​ក៏បាន​ផ្តល់យោបល់​ទៅដល់​លោកគ្រូ​បង្វឹក Liverpool ឲ្យ​ទិញ​កីឡាករ​វ័យ ១៩ ឆ្នាំនេះ​បន្ទាប់ពី​ក្រុម Inter Milan បង្ហាញ​ពី​ការចាប់អារម្មណ៍​ទៅលើ​កីឡាករ​រូបនេះ​៕

​ប្រភព​៖ ថក​ស្ប៉ត

adverise with khmeread

មតិយោបល់