adverise with khmeread 1

Leicester សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក​របស់ Roma

​    ​ខណៈ​អាជីព​របស់​កីឡាករ​វ័យ​ចំណាស់ Francesco Totti ជាមួយ​ក្រុម Roma កាន់តែ​មិន​ច្បាស់លាស់ ក្រុម​ក​ញ្ជ្រោ​ញ Leicester City បាន​ចូលរួម​ជាមួយ​ក្រុម​ដទៃទៀត​ដើម្បី​ដណ្តើម​ហត្ថលេខា​របស់​ខ្សែប្រយុទ្ធ​រូបនេះ​។​

​    ​បន្ទាប់ពី​មានការ​ប៉ះ​ទ​ង្កិ​ច​ពាក្យសម្តី​រវាង Totti និង​គ្រូបង្វឹក​របស់គាត់​គឺ​លោក Luciano Spalletti វា​ហាក់ដូចជា កីឡាករ​វ័យ ៣៩ ឆ្នាំ​រូបនេះ ប្រហែលជា​ចាកចេញ​ពី​ទឹកដី Stadio Olimpico នៅ​ចុងរដូវ​កាល​នេះ​។​

​    ​វេ​ប​សាយ The Sun បាន​រាយការណ៍​ថា Leicester នឹង​ស្នើ​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូបនេះ ឱ្យមក​ក្របខ័ណ្ឌ Premier League ចំនួន​មួយឆ្នាំ​។ សារព័ត៌មាន​នេះ​ថែមទាំង​បាន​អះអាង​ទៀតថា លោក Claudio Ranieri បាន​ទាក់ទង​ជាមួយ Totti ចំពោះ​ការផ្ទេរ​នេះ​ទៀតផង​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​កំពូល​តារាង Premier League បច្ចុប្បន្ន​មួយ​នេះ ប្រហែលជា​ប្រឈម​នឹង​ការ​ប្រជែង​ពី​ក្រុម New York Cosmos របស់​អាមេរិក​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា លោក Ranieri និង​កីឡាករ Totti ធ្លាប់បាន​ធ្វើការ​ជាមួយគ្នា​កាលពី​ឆ្នាំ ២០០៩ ដល់ ២០១១ នៅ​ក្លឹប Roma៕

adverise with khmeread
ប្រភព៖ Forzaitalianfootball

មតិយោបល់