adverise with khmeread 1

​អតីត​សំណព្វចិត្ត Man Utd អាច​នឹង​ដឹកនាំ Celtic បន្ទាប់ពី​គ្រូបង្វឹក​ចាស់​ប្រកាស​ចុះចេញ​ពី​តំណែង​

​    ​អតីត​គ្រូបង្វឹក Everton និង Manchester United លោក David Moyes អាច​នឹង​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម Celtic នៅ​ប្រទេស​ស្កុ​តឡែ​ន បន្ទាប់ពី​លោក Ronny Delia បានប្រកាសថា គាត់​នឹង​ចាក​ចេញពី​ក្លឹប​នៅ​រដូវក្តៅ​ខាងមុខនេះ​។​

​    ​ប៉ុន្តែ បន្ទាប់ពី​អស់​ការងារ​ជា​គ្រូបង្វឹក​នៅ​ក្លឹប Real Sociedad កាលពី​វិច្ឆិកា​រួចមក គ្រូបង្វឹក​វ័យ ៥២ ឆ្នាំ​រូបនេះ បាន​និយាយថា គាត់​សង្ឃឹមថា នឹង​វិល​ត្រឡប់មក​ពិភព​បាល់ទាត់​វិញ ហើយ​មុននេះ​បន្តិច គាត់​បាន​ជាប់ទាក់ទង​នឹង​ការងារ​ដឹកនាំ​នៅ​ក្រុម Aston Villa ដែល​បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship ហើយ​នោះ​។​

​    ​ការប្រកាស​ពី​ការចាកចេញ​របស់លោក Delia បានកើត​ឡើង បន្ទាប់ពី Celtic បាន​ធ្លាក់​ចេញពី​ការប្រកួត Scottish Cup នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រោម​ថ្វី​ជើង​គូសត្រូវ​ចាស់វស្សា​ដែល​ខាន​ជួបគ្នា​អស់​រយៈពេល​ដ៏​យូរ Rangers​។​

​    ​អតីត​គ្រូ​របស់ Celtic លោក Neil Lennon ក៏​កំពុង​ជាប់ទាក់ទង​នឹង​ការងារ​នេះដែរ ស្របពេល​លោក Roy Keane និង Owen Coyle កំពុង​ប្រជែង​គ្នា​ដើម្បី​ការងារ​នេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់