adverise with khmeread 39239573 129e 40c2 9309 9b4061be9451

ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​និង​លួចម៉ូតូ​ឡាន​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ បុរស​៣​នាក់​ ​និង​នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ ពី​មានការ​សង្ស័យ និង​រកឃើញ​ឧបករណ៍​កាច់​សោក​ម៉ូតូ​ឡាន រួមជាមួយ​ថ្នាំញៀន​២​កញ្ចប់​តូច​ផងដែរ​។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១ ​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ​ខែមេសា ​ឆ្នាំ​២០១៦ ត្រង់ចំណុច​មុខក្រសួង​កិច្ចការនារី ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ រាំង តាក់ អាយុ​២៥ ,​ទី​២-​ឈ្មោះ អៀង​ ហាក់​ឡី អាយុ​១៩​ឆ្នាំ ,​ទី៣-​ឈ្មោះ លី ទី អាយុ​១៦ និង​ទី៤ -​ឈ្មោះ​គី សុ​ភក្ដ្រា ​អាយុ​២២ ​ភេទ​ស្រី។​

     តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ ខណៈ​កំពុងតែ​ប្រចាំការ​នៅ​គោលដៅ​កំណាត់​ផ្លូវ​ណត​ប្រ៊ី​ត ស្រាប់តែ​បន្តិចក្រោយមក​បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​ក្នុង​លក្ខណៈ​សង្ស័យ​ក៍បាន​បើក​ម៉ូតូ​ប្រដេញ​ដេញ​មកដល់​ចំណុច​មុខក្រសួង​កិច្ចការនារី​ទើប​ឃាត់​ឱ្យ​ម៉ូតូ​ខាងលើ​ឈប់​ហើយក៍​បានធ្វើ​ការឆែកឆេ​រ​រកឃើញ​ដែក​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​៤​និង​សោ​ខ្សៀ​ចំនួន​២​នៅក្នុង​កញ្ចប់​បារី​នៅលើ​ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​ក្នុងចំណោម​ពីរ​នាក់​នោះ​។​

     ក្រោយមកទៀត​ក៏មាន​ជនសង្ស័យ​២​នាក់​ទៀត ដោយ​ប្រុស​ម្នាក់​ស្រី​ម្នាក់ តេ​ទូរស័ព្ទ​មក រក​ជន​ជនសង្ស័យ​២​នា​ក់ដែល​ឃាត់​ដំបូង ទើប​កម្លាំង​បាន​រាយ​អន្ទាក់​ចាប់បាន​តែម្តង​។​

     ពួកគេ​បាន​សារភាពថា ពួកគេ​ទើបនឹង​ធ្វើ​សកម្មភាព​កាច់​សោ​យក​រថយន្ត​កាមរី​ឆ្លាម​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3364 យក​ពី​ម្តុំ​ពោធិចិនតុង ខណ្ឌ​ពោធិ​សែន​ជ័យ ហើ​បក្ស​ពួកគេ​កំពុង​រត់គេច​ជាមួយ​រថយន្ត​មួយគ្រឿង​នោះ​។​

     ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រួវបាន​នាំខ្លួន​មកកាន់​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី និង​ឈានទៅដល់​ចាប់ខ្លួន​បក្សពួក​របស់​គេ​បន្តទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់