adverise with khmeread 2016 04 19t112849z 26991220 gf10000388037 rtrmadp 3 india weather

ប្រជាជន ៣៣០ លាននាក់រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ខណៈកម្តៅ ៤០ អង្សាកំពុងគ្របដណ្តប់ប្រទេសឥណ្ឌា

​    ​យោងតាមវេបសាយបាងកកប៉ុស្តិ៍បានឱ្យដឹងថា យ៉ាងតិចណាស់​មនុស្ស​ចំនួន​៣៣០​លាន​នាក់​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយ​ភាពរាំងស្ងួត​នៅ​ប្រទេស​ឥណ្ឌា​។​

    ក្រុម​អាជ្ញាធរ​បាន​និយាយថា ចំនួន​នេះ​ទំនងជា​នឹង​កើនឡើង​បន្ថែមទៀត​នៅពេលដែល​រដ្ឋ​មួយចំនួនទៀត​ដែល​ខ្វះខាត​ទឹក មិនទាន់​រាយការណ៍​នៅឡើយ​។​

​    ​ប្រទេស​ឥណ្ឌា​មាន​ភាពរាំងស្ងួត ដោយសារតែ​ភ្លៀង​ធ្លាក់​តិចតួច​ជាប់​គ្នាៗ​ចំនួន​២​ឆ្នាំ ដែល​បានធ្វើ​ផលដំណាំ​ជាច្រើន​របស់​កសិករ​មា​ន​ការខូចខាត​។​

​    ​ភាពរាំងស្ងួត​នេះ​កំពុង​កើតឡើង ខណៈដែល​រលក​កម្តៅ​គ្រប់​ដណ្តប់​ស្ទើរតែ​ទូទាំងប្រទេស​ឥណ្ឌា ដោយមាន​សីតុណ្ហភាព​៤០​អង្សា​។​

​    ​រដ្ឋាភិបាល​បាន​និយាយថា​ស្រុក​ជិត​២៥៦​នៅ​ទូទាំងប្រទេស​ឥណ្ឌា ដែល​ស្មើ​១​ភាគ​៤​នៃ​ប្រជាជន​ឥណ្ឌា បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ភាព​រាំង​ស្ងូ​ត​។​

​    ​សាលារៀន​ជាច្រើន​ត្រូវបាន​បិទ​នៅ​រដ្ឋ Orissa ហើយ​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ទូទាំងប្រទេស​នេះ​៕

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់