adverise with khmeread 326e288b c8c9 4ab1 b9c6 ef1d1b32ca9a

ដួលសន្លប់ ពេល​ដឹក​ដល់​ពេទ្យ​សង្គ្រោះ​ដាច់ខ្យល់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​នា​ថ្ងៃទី​២០ ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​រសៀល​នៅ​ចំណុច​មន្ទីរពេទ្យ​រកា​កោង​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​បន្ទាប់ពី​ដើរ​ដួល​បោក​ក្បាល​ពីក្រោយ​ហើយ​ដឹក​ដល់​ពេទ្យ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ូច សា​វ៉ុ​ន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ភួ​មិ​តាំង​ក្រាំង​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ ខេត្តកំពង់ចាម​មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ​តឹក សុ​នឿន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រាំង​ឃុំ​តាំង ក្រាំង​ស្រុក​បាធាយ ខេត្តកំពង់ចាម មុខរបរ​កសិករ​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃ​កើ​ត​ហេតុ ខាងលើ ជនរងគ្រោះ​បាន​ដើរ​ពី​ទិស​ខាង​ជើ​ង ឆ្លងកាត់​ថ្នល់​ពី​កើ​តទៅ​លិច ពី​លិចទៅ​កើ​ត ចុះ​ឡើង​បណ្ដាលឱ្យ​ដួល​ផ្ងារ​ក្រោយ​នៅ​ចំហៀង​ថ្នល់​ខាង​កើត​រួច​ខំ ក្រោក​ស្រ​វេ​ស្រ​វ៉ា​ដើរ​ទៅ​ខាងលិច ទំនង​ស្លឈាម ។​

     ឃើ​ញ​ដូច្នេះ​ឈ្មោះ ទ្រី សូ​នី បាន​ទូ​រស​ព្ឌ័​ហៅ​សម​ត្ត​កិច្ច​ឱ្យជួយ​អន្តរា​គម​ន៏ ហើយ​បាន​ហៅ ឡានពេទ្យ​ដឹកយក​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ប៊ុន រ៉ានី​រកា​កោង​។ ពេលទៅដល់​មន្ទី​ពេទ្យ គ្រូពេទ្យ​បានដាក់​សេរ៉ូម និង​បញ្ចូល​ខ្យល់​អុក​ស៊ីសែន រយៈពេល​កន្លះ​ម៉ោង​ក្រោយមក​ជន​រង គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅក្នុង​មន្ទី​ពេទ្យ​ដោយ​ដៃស្ដាំ​ជាប់​សេរ៉ូម​។​

     យោងតាម​ការបំភ្លឺ​ពីសា​ក្សី​ឃើ​ញ​ថា​នៅ​ថ្ងៃ​កើ​ត​ហេតុ​វេលា​ម៉ោង​៨.៣០​នាទី​គេ​បាន​ឃើ​ញ​ជនរងគ្រោះ ដើ​រ​ពី​ជើ​ង​ទៅ​ត្បូង​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ហើយរើ​ស​ដប​ទឺ​ក​សុទ្ធ ដែលមាន​ទឺ​ក​ផឹក​ហើយ​ស្រោច​លើ​ខ្លួន​លើក្បាល រហូតដល់​មុខផ្ទះ ឈ្មោះ ទ្រី សូ​នី​នៅវេលា​ម៉ោង១២​ ​និង​២៨​នាទី ក្នុងភូមិ​វត្ត​ចាស់ ឃុំព្រែក​ដំបង ជនរងគ្រោះ​ដើរ​ឆ្លងថ្នល់​រួច​ដួល​ផ្ងារ​ក្រោយ​ហើយ​ដេក​នៅ​លើទ្រូង​ថ្នល់​តែម្ដង ។​

     បន្ទាប់មក​ឈ្មោះ ទ្រី សូ​នី បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ព្រែក​ដំបង ដើម្បី​ធ្វើ​អន្តរា​គម​ន៌ ដោយ​ដឹក​ជនរងគ្រោះ​តាម​រថយន្ត​ស​ង្រោះ​មកកាន់​មន្ទី​ពេទ្យ​រកា​កោង​ទី​១​។​

     តាម​ការសន្និដ្ឋាន​ឆ្លងតាម​ការពិនិត្យ​ស្នាក​ស្នាម​លើ​ខ្លួន​ជនរងគ្រោះ​គឺពុំ​មាន​ស្នាក​ស្នាម​អ្វី​ពាក់ ព​ន្ធ័​និង​បទ​ល្មើ​ស​ព្រហ្មទណ្ឌ​ឡើ​យ។​ 
ដោយយោង​តាម​ការ​សន្ធិ​ដ្ឋា​ន របស់លោក​គ្រូពេទ្យ ហៃ ស​គ្គ័​លីន​ជនរងគ្រោះ ស្លាប់​ដោយសារ​ខ្យល់គរ​។ ក្រោយពី​ការពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​សព​ជូន ឈ្មោះ​ សា ស៊ន ត្រូវជា​ឪពុក​នៃ​សព​ដើម្បី​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់