adverise with khmeread 1

Ronaldo បែកញើស​ម្តងទៀត​ខណៈ Suárez ស៊ុត​បាន ៤ គ្រាប់​ឱ្យ Barcelona

    ​លទ្ធផល​នៅ​ក្របខ័ណ្ឌ La Liga ក្នុង​សប្តាហ៍​ទី ៣៤ ត្រូវបាន​បញ្ចប់ ដោយ​យើង​ឃើញថា​ក្រុម​កំពូល​តារាង​ទាំងបី គឺ Barcelona, Atletico Madrid និង Real Madrid សុទ្ធតែ​ទទួល​ជ័យជម្នះ​ដូចគ្នា ប៉ុន្តែ​រឿង​ដែល​គេ​សម្គាល់​ជាងគេ​នោះ​គឺ ការ​ប្រជែង​គ្នា​ដណ្តើម​ស្បែកជើង​មាស​រវាង​កីឡាករ Cristiano Ronaldo និង Luis Suárez​។​

​    ​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​បំបាក់​ក្រុម Deportivo យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ៨-០ ដោយ​ក្នុង​នោះគេ​ឃើញថា កីឡាករ Suárez រកបាន​ដល់​ទៅ ៤ គ្រាប់​ម្នាក់ឯង ខណៈ Messi និង Neymar រកបាន​ម្នាក់​មួយគ្រា​ប់ និង​ពីរ​គ្រាប់​ទៀត​ធ្វើបាន​ដោយ​កីឡាករ Rakitic និង Bartra​។​

​    ​រីឯ​ក្រុម Real Madrid ឯណោះ​វិញ ក៏​ធ្វើបាន​លទ្ធផល​ល្អ​ដែរ ដោយបាន​បំបាក់ ក្រុម​កំពុង​ឡើង​ជើង Villarreal ដោយ​លទ្ធផល ៣-០ ប៉ុន្តែ​មានតែ​កីឡាករ Benzema, Lucas និង Modric ប៉ុណ្ណោះ​ដែលជា​អ្នករក​គ្រាប់​បាល់​ឱ្យ​អធិរាជ​ស​។​

​    ​បួន​គ្រាប់​របស់ Suárez មានន័យថា រូបគេ​រក​គ្រាប់​បាល់​បាន ៣០ គ្រាប់​ហើយ​ក្នុង​ក្របខ័ណ្ឌ La Liga ខណៈ Ronaldo ស៊ុត​បាន ៣១៕

 

adverise with khmeread

មតិយោបល់