adverise with khmeread 168ca299 95a2 48d6 9bec bb65d4d390c9

ជក់​ថ្នាំញៀន​ចូលក្នុង​ខ្លួន​ដើរ វាយបំផ្លាញ​ទ្រព្យ​អ្នកដទៃ​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នា​ថ្ងៃទី​២០ ​មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ៣​និង​៣០​នាទី នៅ​ចំណុច​ផ្ទះជួល​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពី​សេព​ថ្នាំញៀន​រួច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ម៉ៅ ចំរើន ភេទ​ប្រុស អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដើម​គ សង្កាត់​ដើ​មៀន ក្រុង​តាខ្មៅ មុខរបរ ក្រុមហ៊ុន​។​

    ចំណែក​ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ធី រដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​,​មុខរបរ​មិន​ពិត ប្រាកដ​។​សម្ភារៈ​ខូចខាត​រួមមាន​៖​គ្រែ​ធ្វើ​អំពី​ឈើ​០១,​កុង​ទ័​រ​ទឹក​០១,​ឆ័​ត្រ​ធំ​០១,​ធុង​ស្នោ​សម្រាប់​ក្លាសេ​០២  និង​ខោអាវ​មួយចំនួន​។ វត្ថុតាង​ចាប់យក​៖​ដុំឥដ្ឋ​ប្រហោង ចំនួន ០១​ដុំ​,​បំណែក​គ្បឿង ចំនួន ០៣​ដុំ​,​កូនកាំបិត​ដង​ឈើ​ប្រវែង​៣០​សង់ទីម៉ែត្រ​ចំនួន ០១​។​

      ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនល្មើស​បាន​ជក់​ថ្នាំញៀន នៅក្នុង​បន្ទប់​ជួល របស់ខ្លួន​បន្ទាប់ មក​ក៏បាន​ដើរ​ប្រមូល​ខោអាវ​អ្នកជិតខាង​និង​គ្រែ​ម្ចាស់​ផ្ទះជួល យកមក​ដុតចោល រួច​បាន​យក​កាំបិត​និង​ដុំឥដ្ឋ​ដេញ​គុប​អ្នកជិតខាង​ទៀតផង​។​ក្រោយមក​ក៏ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់បាន ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់