adverise with khmeread 4aa2f5a4 4a99 4801 82fe 9f74936edbfe

ចូលដេក​គុក​ជាប់ចោទ​ប្រទូស្ត​កេរ្តិ៍​ខ្មាស់​

    ​ កំពង់ចាម ៖ មាន​ករណី​ប្រទូស្ត​កេរ​ខ្មាស់ ប្រព្រឹត្ត​នៅ​ស្រុក​ជើងព្រៃ ដោយ​ជនសង្ស័យ​ឈ្មោះ ខេន ខាវ ហៅ ញ៉ា ឥឡូវ​ត្រូវបាន​លោក នៅ យ៉ា​រ័ត្ន ចៅក្រម​ស៊ើប​សួរ​សាលាដំបូង ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​២៥១ ឃ​.​ខ ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ តាម​បញ្ញា​តិ​មាត្រា ២៤៦ នៃ​ក្រមព្រហ្មទណ្ឌ ប៉ូលិស​បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រួចហើយ​។​

     ប៉ូ​លិស​និយាយថា នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ នាង ម៉ើ ភេទ​ស្រី ស្ថិតនៅ​ភូមិ​ង៉ូង ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ករណី​ប្រទូស្ត​កេរ​ខ្មាស កើតឡើង​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ខេន ខាវ ហៅ ញ៉ា ភេទ​ប្រុស អាយុ២០​ឆ្នាំ នៅ​ភូមិ​កោះ​ចំប៉ា ឃុំ​ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ចាប់​ឱបថើប​ទៅលើ​ឈ្មោះ ឃី​ន ស្រី​ឡែ​ន ហៅ ម៉ាប់ ភេទ​ស្រី អាយុ១៨​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ពេលនោះ ឈ្មោះ សួន ឃី​ន ត្រូវជា​ឳ​ពុក​បង្កើត​របស់​ឈ្មោះ ស្រី​ឡែ​ន បានមក​ទាន់​សួរនាំ​កូនស្រី​របស់ខ្លួន ហើយ​បានដាក់​ពាក្យបណ្តឹង​តែម្តង។​

      ក្រោយពី​ធ្វើការ​សាកសួរ​របស់​ម​ន្ត្រី​ជំនាញ​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ជើងព្រៃ និង​ចម្លើយ​របស់​ជនសង្ស័យ បានឱ្យដឹងថា នៅ​ថ្ងៃ​១៤ ខែមេសា វេលា​ម៉ោង ១១​ថ្ងៃត្រង់ ឈ្មោះ ខេន ខាវ បាន​បបួល ឈ្មោះ ឃី​ន ស្រី​ឡែ​ន និង​ឈ្មោះ នាង ម៉ើ អោយទៅ​លេង​ផ្ទះ​របស់ខ្លួន​នៅ​ភូមិ​កោះ​ចំប៉ា។ ពេលនោះ​ពួកនាង​ក៏​យល់​ព្រមទៅ ហើយ​ខ្លួន​ក៏​ឌុប​អ្នក​ទាំងពីរ​មកលេង​ផ្ទះ​ខ្លួន​ដល់​ម៉ោង១៥​។ បន្ទាប់មក​ខ្លួន​ឌុប​អ្នក​ទាំងពីរ មក​ផ្ទះ​ឈ្មោះ នាង ម៉ើ វិញ ពេលមក​ដល់​​​ពួកខ្លួន​ក៏​អង្គុយលេង​នៅក្នុង​ផ្ទះឈ្មោះ នាង ម៉ើ បាន​ខ្ចី​ម៉ូតូ​ខ្លួន​ជិះ​ចេញ​ក្រៅ​បាត់។ ពេលនោះ​ខ្លួន​បាន​ចាប់​ឱបថើប​ឈ្មោះ ស្រី ឡែ​ន នៅលើ​គ្រែហើយ​ឳ​ពុក​នាង​មកដល់​ខ្លួន ក៏​គេច​ខ្លួ​ន​បាត់។​

      បច្ចុប្បន្ន​ជនល្មើស​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម តាម​នីតិ​បញ្ញា​តិ​ច្បាប់ រួចរាល់​ហើយ​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់