adverise with khmeread Fcbb6017 1650 4ac1 ad7e 04dc4df93f98

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ហិង្សា​ដោយ​ចេតនា​នៅ​ប៉ៃលិន​

    ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​20​មេសា​ឆ្នាំ​2016​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន នៅ​ចំនុច​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​រថ​គ្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅវេលា​ម៉ោង ០៩​និង​៣០​នាទី ក្នុងករណីហិង្សា​ដោយ​ចេតនា។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លាក់ សុ​ថេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កសិករ​ស្នាក់នៅ​ភូមិ​រថ​គ្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​លេខ​១១៥​ចុះ​ថ្ងៃទី​២១​មីនាឆ្នាំ​២០១៦​ចុះហត្ថលេខា​ដោយ​លោក​ចៅក្រម​ ស៊ូ សុជាតា ពីបទ​ហិង្សា​ដោយ​ចេតនា។

    ក្នុងករណី​ខាងលើ​ជំនាញ​បានរៀបចំ​ទៅតាម​នីតិវិធី បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​៕


adverise with khmeread

មតិយោបល់