adverise with khmeread Manchester united flop angel di maria

Angel Di Maria ជឿថា Lionel Messi អាច​នឹង​មក​រួម​ទ្រនំ​ជាមួយ​ខ្លួន​នៅ​ក្លឹប PSG

​អតីត​កីឡាករ​តម្លៃ​ថ្លៃ​របស់ Man Utd គឺ Angel Di Maria ជឿថា ក្លឹប​អ្នកមាន Paris Saint Germain មាន​សមត្ថភាព​ក្នុង​នាំយក Lionel Messi ពី​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន​។ 

Messi បានចាប់ផ្តើម​អាជីព​របស់ខ្លួន​នៅ Barcelona ដោយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ក្នុងនោះ​មាន​ពានរង្វាន់ Champions League ចំនួន​បួន​ជាមួយ​ក្លឹប និង​ពានរង្វាន់​ក​តិ្ត​យស​រាប់មិនអស់​។ ត​ពីមុន​ដល់​ឥឡូវ គ្មាន​ក្លឹប​ណាមួយ​ហ៊ាន​ទិញយក Messi ពី Barcelona នោះទេ ប៉ុន្តែ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Di Maria និយាយថា Paris Saint Germain អាច​នាំ Messi មក​ទីក្រុង​ប៉ារីស​បាន​ដោយ​ការ​ជះ​លុយ​សន្ធឹក​ដើម្បី​ទិញ​កីឡាករ​ដ៏​ល្អ​ម្នាក់នេះ​។​

Angel Di Maria បាន​ប្រាប់​កាសែត RMC ថា "​ខ្ញុំ​សង្ឃឹមថា PSG អាច​នាំ Messi មក​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ណាមួយ​...​អ្វីៗ​គឺអាច​ទៅរួច អ្វីៗ​ទាំងអស់​គឺ​ស្ថិតនៅលើ​លុយ យើង​នឹងត្រូវ​ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ទិញ Messi"​។ គាត់​ក៏បាន​បន្តទៀត​ផងដែរ​ថា "​វា​ច្បាស់​ជា​អស្ចារ្យ​សម្រាប់ Ligue 1 ក៏ដូចជា​បាល់ទាត់​របស់​បារាំង​ទូទៅ ប្រសិនបើ Messi បាន​ចូលរួម PSG...PSG មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ទិញ​គាត់​មក​ទីក្រុង​ប៉ារីស​"​។​

Di Maria ក៏បាន​ជ្រើស​រើសយក Messi ថា​នឹង​គ្រង​តំណែង​កីឡាករ​ល្អ​ប្រចាំឆ្នាំ FIFA Ballon d'Or ជា​លើក​ទី​ប្រាំ​របស់ខ្លួន​ដែល​នឹង​ធ្វើឡើង​ក្នុង​ខែមករា​ខាងមុខ​ដែរ​។ គាត់​បាន​បញ្ចេញ​ទស្សនៈ​ថា "Messi, Ronaldo និង Neymar សុទ្ធតែ​រក​គ្រាប់​បាល់​បាន​ច្រើន​ដូចគ្នា ប៉ុន្តែ​ពានរង្វាន់ Champions League តែងតែ​ដើរតួ​សំខាន់​ដើម្បី​ជួយ​កីឡាករ​រូបនោះ​ឈ្នះ FIFA Ballon d'Or ហើយ Barcelona បានឈ្នះ​ពាន​នោះ ដូច្នេះហើយ​ទើប​ខ្ញុំ​គិតថា Messi មាន​ឳ​កាស​ជាងគេ ដោយសារ​គាត់​ឈ្នះ​ពាន​បី 'Treble' ជាមួយ Barcelona កាលពី​រដូវ​កាល​មុន​"៕

​ប្រភព​៖ មៀរ​រ័​រ​

adverise with khmeread

មតិយោបល់