adverise with khmeread 1

Liverpool បំបាក់​សត្រូវ​ចាស់ Everton យ៉ាង​ងាយស្រួល​ប៉ុន្តែ​បាន​បាត់បង់​កីឡាករ​នាំ​សំណាង​

​    ​ក្រុម​ហង្ស​ក្រហម Liverpool បាន​លុត​ក្រុម​ជិតខាង Everton យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ៤-០ កាលពី​យប់មិញ នៅក្នុង​ការប្រកួត​ដែល​គ្រប់គ្រង​តែ​ម្ខាង​។​

​    ​កីឡាករ​នាំ​សំណាង​ឱ្យ​ក្លឹប Origi បាន​ស៊ុត​បើកឆាក​ឱ្យ Liverpool នៅ​នាទី​ទី ៤៣ ប៉ុន្តែ​ត្រូវបាន​សែង​ចេញពី​ទីលាន​ក្នុង​តង់​ទី​ពីរ នាទី​ទី ៥៤ បន្ទាប់ពី​កីឡាករ Mori របស់ Everton បាន​ធាក់​បើក​បាត​យ៉ាង​អាក្រក់​អា​ក្រី ហើយក៏​ទទួលបាន​កាត​ក្រហម​។​

​    ​រឿង​ដ៏​អស្ចារ្យ​បានកើត​ឡើង​ត្រឹមតែ ៤ នាទី ក្នុង​តង់​ទីមួយ​ដដែល ខណៈ​កីឡាករ Sakho បាន​ស៊ុត​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី ៤៥+២ បន្ទាប់ពី​កីឡាករ Origi ស៊ុត​បើកឆាក​។​

​    ​នៅក្នុង​តង់​ទី​ពីរ ខ្សែប្រយុទ្ធ Sturridge ដែល​ចូល​ជំនួស​កីឡាករ Origi ដោយសារ​របួស​នោះ បាន​បន្ថែម​មួយគ្រា​ប់​ទៀត ធ្វើឱ្យ Liverpool បាន​នាំមុខ Everton ៣-០ នៅ​នាទី​ទី ៦១ មុននឹង​ខ្សែបម្រើ​វ័យក្មេង Coutinho ស៊ុត​បិទ​ឆាក​នៅ​នាទី​ទី ៧៦​។​

​    ​ជ័យជម្នះ​មានន័យថា Liverpool មានសង្ឃឹម​ស្តួចស្តើង​ក្នុងការ​ប្រជែង​កៅអី Europa League និង Champions League ខណៈ​ក្រុម​នៅ​ចំណា​ច់​ថ្នាក់​លេខ ៥  Manchester United ក៏​ទទួល​ជ័យជម្នះ​ផងដែរ​កាលពី​យប់មិញ ក្រោយ​បំបាក់​ក្រុម​ខ្សោយ Crystal Palace ដោយ​លទ្ធផល ២-០​។ ដូច្នេះ បច្ចុប្បន្ននេះ​ហង្ស​ក្រហម​មាន ៥៤ ពិន្ទុ ខណៈ West Ham ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៦ មាន ៥៦ ពិន្ទុ និង​បិសាច​ក្រហម មាន ៥៩ ពិ​ន្ទ ប៉ុន្តែ Arsenal មាន ៦០ ពិន្ទុ តែ​ត្រូវ​ចាំ​អ៊ុត​ក្នុងការ​ប្រកួត​ក្នុង​រាត្រី​នេះ​៕​

 

adverise with khmeread

មតិយោបល់