adverise with khmeread Grace

Grace Chan មាន​គម្រោង​រៀបការ​នៅ​ប្រទេស​កាណាដា​

​    ​តារា​ស្រី​ហុងកុង Grace Chan និង Kevin Cheng បាន​ទាក់ទង​គ្នា​ជាង​មួយឆ្នាំ​មកហើយ ។ ទំនាក់ទំនង​របស់​តារា​ទាំងពីរ​មាន​ភាពនឹងន​ល្អ​។​

​    ​អំឡុង​ការ​បង្ហាញមុខ​ក្នុង​កម្មវិធី​មួយ​នាពេល​ថ្មីៗ​នេះ Grace Chan បាន​បង្ហើប​ប្រាប់ថា នាង​បាន​គិតគូ​អំពី​គម្រោង​រៀបការ​។ ដោយសារតែ​នាង​ធំ​ដឹងក្តី​នៅក្នុង​ប្រទេស​កាណាដា ដូច្នេះ​នាង​ចង់​រៀបការ​នៅ​ប្រទេស​កាណាដា ហើយ​ចិញ្ចឹម​បីបាច់​កូនៗ​នៅ​ទីនោះ​នាពេល​អនាគត​ផងដែរ​។​

​    ​នៅពេល​សួរនាំ​ថា តើ Kevin បានដឹង​ពី​គម្រោង​នេះដែរ​ឬ​យ៉ាងណា​នោះ នាង​បាន​ញញឹម ហើយ​និយាយថា “​ឥឡូវនេះ គាត់​ដឹង​ហើយ​! ប៉ុន្តែ​នេះ​គឺជា​រឿង​នាពេល​អនាគត​”​។​

​    ​ពាក់ព័ន្ធ​ថា ពេលណា​នឹង​យក​កូន​នឹង​គេ​នោះ Grace បាន​និយាយថា “​បណ្តោយ​តាម​ដំណើរ​ទៅ​។ នៅពេល​ខ្ញុំ​ឈានដល់​អាយុ​ពិតប្រាកដ​ណាមួយ​នោះ ខ្ញុំ​នឹង​គិត​អំពី​រឿងនេះ​។ ភាគី​ទាំងពីរ​ចាំបាច់​ត្រូវមាន​ការយល់​ស្របគ្នា​។ យើង​នឹង​បំពេញ​បំណង​គ្នា​ទៅវិញទៅមក​”​។​

​    ​Grace បាន​និយាយថា នាង​ទទួលបាន​ការយល់ព្រម​ពី Kevin ជុំវិញ​គម្រោង​រៀបការ​នៅ​ប្រទេស​កាណាដា​។ នាង​នឹង​ថតរូប​អាពាហ៍ពិពាហ៍​នៅ​ទីនោះ ពីព្រោះ​វា​មាន​ទេសភាព​ស្អាត​៕

adverise with khmeread
ប្រភព៖ Asianpopnews

មតិយោបល់