adverise with khmeread 2

Laurinda Ho អះអាងថា Kai Ko គ្រាន់តែ​ជា​មិត្តភក្តិ​ធម្មតា​

    ​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា Laurinda Ho មាន​ទំនាក់ទំនង​ជាមួយ​តារាភាពយន្ត Kai Ko បន្ទាប់ពី​គេ​ប្រទះឃើញ Kai Ko យកដៃ​របស់ខ្លួន​កៀក​ស្មា​របស់ Laurinda ។​

​    ​ប៉ុន្តែ Laurinda បាន​ព្យាយាម​បដិសេធ​តាំងពី​ពេល​នោះមក​។ នាង​បាន​និយាយថា “​ខ្ញុំ​មិន​ចាំ​ថា នរណា​យកដៃ​ដាក់​លើ​ស្មា​របស់ខ្ញុំ​នោះទេ​។ ខ្ញុំ​ផឹកស្រា​ខ្លះ​នៅថ្ងៃនោះ ហើយ​ខ្ញុំ​គិតថា គាត់​មាន​កាយវិកា​ទន់ភ្លន់​និង​ស្លូតបូត​។ គាត់​មកជួយ​ទប់​ខ្ញុំ នៅពេល​ឃើញ​ខ្ញុំ​ហាក់ដូចជា​ស្រវឹង​”​។​

​    ​នៅពេល​សួរថា តើ​អតីត​មិត្ត​ប្រុស Kenji ដឹង​ពី​ទំនាក់ទំនង​របស់​នាង​ជាមួយ Kai ឬ​យ៉ាងណា​នោះ Laurinda បាន​និយាយថា “​ខ្ញុំ​មិន​និយាយ​រក​គាត់​ទេ​”​។​

​    ​Kai ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន​កាលពី​ឆ្នាំ​២០១៤​។ សួរថា តើ​នាង​ប្រកាន់​នឹង​អតីតកាល​របស់ Kai ដែរឬទេ​? Laurinda បាន​និយាយថា “​យើង​គ្រាន់តែ​ជា​មិត្តភក្តិ​ធម្មតា​។ ខ្ញុំ​មិន​ខ្វល់​នឹង​រឿងនេះ​ទេ​”​។ នៅពេល​សួរ​បន្ថែមទៀតថា តើ​អាច​មានឱកាស​ប្រែក្លាយ​ទំនាក់ទំនង​នេះដែរ​ឬទេ​? Laurinda បាន​ឆ្លើយ​ដដែល​ថា “​យើង​គ្រាន់តែ​ជា​មិត្តភក្តិ​ធម្មតា​”៕

adverise with khmeread
ប្រភព៖ Asianpopnews

មតិយោបល់