adverise with khmeread D6677491 444a 449e bddf 4a77a4b6fb0d

ធ្វើ​ទារុណកម្ម ចង​ក្មួយ​ស្រី​នៅ​ក្នុង​ព្រៃ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

   ​ តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តតាកែវ​ឃាត់ខ្លួន​នា​រសៀល​ថ្ងៃទី២០ ខែ​មេសា​ ឆ្នាំ​២០១៦ ​បន្ទាប់ពី​ចាប់​ក្មួយ​ស្រីសាច់ថ្លៃ​យកទៅ​ធ្វើ​ទារុណកម្ម​ចង​យកទៅ​ចងទុក​ក្នុងព្រៃ​ចង្កេះភ្នំ​ដំរី​រមៀល ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់​ ឃុំ​ត្រពាំង​ធំ​ខាងត្បូង។​

    ប៉ូលិស​និយាយថា ប៉ូលិស​ស្រុក​ត្រាំកក់​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ត្រពាំង​ធំ​ខាងត្បូង​បាន​ឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ​ហួត កក្កដា ​ហៅ​កាក់​ភេទ​ប្រុស ​អាយុ៣៣​ឆ្នាំ ​នៅ​​ភូមិ​ត្រពាំង​តា​សោម​ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ពីបទ​ធ្វើ​ទារុណកម្ម​ និង​អំពើ​ឃោរឃៅ ប្រព្រឹត្ត​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ កប ស្រី​នាង​ ភេទ​ស្រី ​អាយុ១៦ឆ្នាំ​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ ត្រូវជា​ក្មួយ​សាច់ថ្លៃ​ដោយ​យកទៅ​ចងទុក​ក្នុងព្រៃ​ចង្កេះភ្នំ​ដំរី​រមៀល ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រ​ឡាញ់ ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង កាលពី​ថ្ងៃទី១៩ ខែ​មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង៥ ​និង៣០នាទី​ល្ងាច​។​

    បច្ចុប្បន្ន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់