adverise with khmeread 3f8ae5e4 5fcd 4035 b7d3 2493a6380b46

វ៉ៃតប់​កាប់​ចាក់​តាំងពី​ឆ្នាំ​២០០៥​រត់​បាត់ លបចូល​ស្រុក​វិញ​ជាប់​ខ្នោះ​

    ក្រចេះ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តក្រចេះ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​យប់​ថ្ងៃទី​២០​ មេសា​ ឆ្នាំ​២០១៦ តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​តាំងពី​ឆ្នាំ​២០០៥​នៅ​ចំណុច​ភូមិ​ឈើទាល​ភ្លោះ​លើ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ។​

    ប៉ូលិស​និយាយថា ក្រោម​ការដឹកនាំ​របស់​ការិយាល័យ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ឆ្លូង សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​កញ្ជរ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​58 ច​.​ខ ២០០៥ ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៥ របស់លោក គង់ សុខុម​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន មុខសញ្ញាឈ្មោះ យ៉​ប់ ស៊ីរ៉ា​ម៉ូ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​លើ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​ករណី​បង្ក​របួសស្នាម​ដោយ​ចេតនា​​ប្រព្រឹត្ត​នៅ​ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត ក្រចេះ កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥​មកម្ល៉េះ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់