adverise with khmeread A20bf9fc eac8 453c 8f42 2f600bd21c92

ចាក់​ល្បែង​ឆ្នោត​យួន ឃាត់ខ្លួន​៦​នាក់​

     ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​៦​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ចាប់ខ្លួន​នា​ថ្ងៃទី​២០ ខែ​មេសា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​នៅ​ទីតាំង​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​កត់​កន្ទុយលេខ​និង​បាល់​នៅ​ចំណុច​ផ្ទះ​លេខ​៣២​អឺ​០ ផ្លូវ​លេខ​១៥ ភូមិ​៤ សង្កាត់​ផ្សារ​ចាស់ ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

     ប៉ូលិស​និយាយថា ប្រតិ​ប​តិ​ការ​នេះ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ប្រុស​៥​នាក់​ស្រី​១​នាក់ ក្នុងនោះ​ភ្នាក់ងារ​ចាត់ចែង​បើក​ល្បែង​ស៊ី​សង​ចំនួន​២​នាក់​(​ប្រុស​២​នាក់​)​និង​អ្នក​លេងល្បែង​ស៊ី​សង​ខុសច្បាប់​ចំនួន​៤​នាក់​(​ប្រុស​៣​នាក់​)​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដួន​ពេញ​ដើម្បី​កសាង​សំំ​ណុំ​រឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់