adverise with khmeread 335ed72400000578 0 image a 4 1461167941523

ពេទ្យកាត់ដៃជើងដោយសាររលាកស្រោមខួរ ប៉ុន្តែឥឡូវនាងជាជើងឯករត់ផ្លោះរបា

​    យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ២០ មេសា ​ក្មេងស្រី​សិស្សសាលា​ដែល​ពិការដៃជើង​ទាំងអស់​ដោយសារ​ជំងឺរលាកស្រោមខួរ​បាន​គ្រង​ជើងឯក​រត់​ផ្លោះ​របា​ថ្នាក់ជាតិ​របស់​អង់គ្លេសយ៉ាងភ្ញាក់ផ្អើល​។ ការឈ្នះនេះកើតឡើងតាំងពីខែធ្នូឆ្នាំមុន ប៉ុន្តែវាជារឿងមួយដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍នៅអង់គ្លេសថ្មីៗនេះ។ 

 

​    ​អ៊ី​ស​ហ្ស៊ី វៀល (Izzy Weall) អាយុ ១២ ឆ្នាំ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ នៅពេល​នាង​ដួលសន្លប់​កាលពី ៦ ឆ្នាំមុន គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ទៅ​រៀនសូត្រ​ដូច​សព្វមួយដង​។ 

​    ​ឪពុកម្តាយ​ឈ្មោះ អូ​លី​វើ វៀល និង ខាត់​ធឺ​រី​ន ឡយ អាយុ ៤២ ឆ្នាំ​ទាំងពីរ​នាក់​ត្រូវបាន​ពេទ្យ​ក្រើន​រំលឹកថា កូនស្រី​សល់​ពេល​រស់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ បន្ទាប់ពី​នាង​បាន​គាំងបេះដូង និង​ខូច​សរីរាង្គ​ជាច្រើន​ទៀត​។ 

​     នាង​តូច​នេះ​បាន​តស៊ូ​ជម្នះ​ជំងឺ​នេះ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​វះកាត់​បាន​បង្ខំ​ចិត្ត​កាត់ដៃជើង​ទាំង​បួន​របស់​នាង​ចោល បន្ទាប់ពី​នាង​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មេរោគ​រលាក​ស្រោមខួរ​។ 

​    ​នៅពេល​នាង​ជា​ពី​ការវះកាត់ នាង​បាន​ចំណាយពេល​ជាង​ពីរ​ខែ​នៅ​មន្ទីរពេទ្យ និង ប្រាំបី​ខែ​បន្ថែមទៀត​នៅលើ​កៅអី​រុញ មុនពេល​បំពាក់​ដៃជើង​សិប្បនិម្មិត​ក្នុង​ឆ្នាំ ២០១១​។ 

​    ​ប៉ុន្តែ​បន្ទាប់ពី​រៀន​ដើរ​ម្តងទៀត​រយៈពេល​ប្រាំ​ឆ្នាំ អ៊ី​ស​ហ្ស៊ី​បានធ្វើឱ្យ​ក្រុមគ្រូពេទ្យ និង​គ្រួសារ​មានការ​ភ្ញាក់ផ្អើល​ដោយ​ឈ្នះ​ការប្រកួត​រត់​ផ្លោះ​របា​នៅក្នុង​ការប្រកួត​លោត​ផ្លោះ​របា​ថ្នាក់ជាតិ​ប្រចាំ​សាលា​នៅ​អង់គ្លេស​។ 

​    ​វីដេអូ​ជំរុញ​លើកទឹកចិត្ត​មួយ​បានបង្ហាញ​អ៊ី​ស​ហ្ស៊ី​ធ្វើការ​ប្រកួត​ឆ្លងកាត់​ការ​លោត​ដ៏​លំបាក​ជាច្រើន​ទម្រាំ​ក្លាយជា​ជើងឯក​ជនពិការ​សម្រាប់​វិញ្ញាសា​លោត​ផ្លោះ​របា​ថ្នាក់ជាតិ​កាលពី​ខែធ្នូ​ឆ្នាំមុន​។​

​    ​អ៊ី​ស​ហ្ស៊ី​មកពី​តំបន់ Oakwood នៃ​ក្រុង Derby របស់​អង់គ្លេស​បាន​និយាយថា "​វា​ពិតជា​រំភើប​ណាស់​ដែល​បានឈ្នះ ហើយ​វា​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​ឈ្នះ​ការប្រកួត​នេះ​។ វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​ប្រកួត​នៅ​ចំពោះមុខ​មនុស្ស​គ្រប់គ្នា​"៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់