adverise with khmeread Kenchumain

ស៊ី​មិន សមាជិក F4 យំ​នៅពេល​បង្ហើប​រឿង​រន្ធត់​នៅ​ពីក្រោយ​ការឡើង​ទម្ងន់​របស់គាត់​

    ​បច្ចុប្បន្ន Ken Chu ឬ ហៅ​ក្នុង​រឿង F4 ថា ស៊ី​មិន មើលទៅ​ពិតជា​មាន​គីឡូ​ធ្ងន់​ជាង​រូបគេ​នៅ​ជា​សមាជិក​ក្រុម F4​។​

​    ​គាត់​បាន​បង្ហាញថា គាត់​ពិតជា​ពិបាក​នឹងមាន​អារម្មណ៍​សប្បាយចិត្ត ដោយ​ការគិត​អវិជ្ជមាន​នៃ​ការឡើង​ទម្ងន់​របស់គាត់​។​

​    ​ថ្មីៗ​នេះ ស៊ី​មិន បាន​ចូល​លេង​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​នៅ​ប្រទេស​របស់គាត់​ហៅថា Burning Calories នេះ​បើ​យោងតាម​របាយការណ៍​វេ​ប​សាយ Asianpopnews​។​

​    ​របាយការណ៍​បានឱ្យដឹងថា​គាត់​រំពេច​នោះ​សម្រាប់តែ​មានការ​ឈឺចាប់​ពេញ​ខ្លួន​ហើយក៏​ត្រូវ​បង្ខំចិត្ត​រំលង​ចោល​វិញ្ញាសារ​ដំបូង​នៃ​កម្មវិធី​។​

​    ​ហើយ​ទីបំផុត​គាត់​ក៏បាន​បង្ហើប​មូលហេតុ​ពីក្រោយ​ការឡើង​ទម្ងន់​របស់គាត់ បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​។​

​    ​ស៊ី​មិន រងទុក្ខវេទនា​ដោយសារ​ជំងឺ​ដ៏​កម្រ​មួយ​ហៅថា Fibromyalgia ជា​ជំងឺ​រលាក​សន្លាក់​ដែល​ធ្វើឱ្យ​ឈឺចាប់​សាច់ដុំ​និង​គ្រោងឆ្អឹង​។​

​    ​មូលហេតុ​ធ្វើឱ្យ ស៊ី​មិន ពិបាក​នឹងធ្វើ​លំ​ហាត់ប្រាណ​យ៉ាងខ្លាំង​។ អស់​ជាច្រើន​ឆ្នាំ​ទៅហើយ​ដែល​គាត់​ត្រូវបាន​គេ​សើចចំអក​ដោយសារ​ការ​ឡើង​ទម្ងន់​របស់គាត់​។​

​    ​ដោយសារ​គាត់​មិនបាន​ប្រាប់​អ្នកផ្សេង​ឱ្យដឹងពី​រឿងនេះ គាត់​មិនដឹងថា​ត្រូវ​បកស្រាយ​ប្រាប់​ដោយ​វិធី​ណា​ទេ​។​

​    ​ស៊ី​មិនបាន​និយាយ​ទាំង​ទឹកភ្នែក​ថា "​ហេតុនេះហើយ ខ្ញុំ​បាន​នៅ​ស្ងាត់ៗ​តែឯង​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ​"​។​

​    ​លោក​បន្តទៀតថា "​នេះ​អាចជា​ឱកាស​ចុងក្រោយ​របស់ខ្ញុំ​។ ខ្ញុំ​ចង់​ស្វែងរក​អារម្មណ៍​សុខ​ភាពល្អ​ម្ដងទៀត​។ យ៉ាងហោចណាស់​ខ្ញុំ​សង្ឃឹមថានឹង​ស្វែងរក​អារម្មណ៍​មួយ​ដែល​ពុំមាន​ការឈឺចាប់​ដូចនេះ​"​។​

​    ​ទម្ងន់​ស៊ី​មិន​គឺ​៩០​គីឡូ នៅពេល​បាន​ចូលរួម​កម្មវិធី​ដំបូង​កាលពី​ខែមករា​។ នៅ​ខួប​អា​ពា​ពិពាហ៍​របស់គាត់​ខាងមុខនេះ គាត់​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ហើយ​ឥ​ឡូ​គាត់​ស្រក​នៅសល់​៨០​គីឡូ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់