adverise with khmeread Chynamain

អតីត​អ្នក​កីឡាកាស​ស្រី​នាង Chyna ប្រទះឃើញ​ស្លាប់​ក្នុងផ្ទះ​

    ​អតីត​កំពូល​កីឡាកាស​ស្រី  Chyna អាយុ​៤៥​ឆ្នាំ​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ហើយ​។​

​    ​យោងតាម​វេ​ប​សាយ The Lad Bible បានឱ្យដឹងថា​អតីត​អ្នក​កីឡាកាស​អាជីព​រូប​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Rendondo Beach កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​

​    ​តាមរយៈ​វេ​ប​សាយ Foxnews បានឱ្យដឹងថា​ការស្លាប់​របស់​អតីត​អ្នកកីឡា​កាស​ស្រី​រូបនេះ​នៅ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់​ទេ ហើយ​គេ​ឃើញ​ប្រទះឃើញ​ថ្នាំ​បំបាត់​ធុញថប់ និង​ថ្នាំ​ងងុយដេក​ជាច្រើន​នៅក្នុង​បន្ទប់​នាង​។ គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា​តើ​ថ្នាំ​ដែល​នាង​លេប​ជា​ផ្នែក​មួយ​ធ្វើឱ្យ​នាង​ស្លាប់ ឬក៏​យ៉ាងណា ប៉ុន្ដែ​របាយការណ៍​រប​ស់​វេ​ប​សាយ TMZ ថា​អាជ្ញាធរ​នឹងធ្វើ​ការស៊ើបអង្កេត​លើ​រឿង​មួយ​នេះហើយ​៕

adverise with khmeread
ប្រភព៖ Foxnews, Lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់