adverise with khmeread Thuglife

ជនអនាថាឈ្លោះកាប់ចាក់គ្នារងរបួសធ្ងន់ម្នាក់ នៅប្លុកតាន់ប៉ា

    ភ្នំពេញ ៖ ក្រុមជនអនាថាមិនទាន់ស្គាល់អត្តសញ្ញាណមានទំនាស់បានកាប់ចាក់គ្នាបណ្តាលឲ្យរបួសធ្ងន់ម្នាក់ម្នាក់កាលពីវេលាម៉ោងម៉ោង៩យប់ថ្ងៃទី១៨ធ្នូឆ្នាំ២០១៥ ចំណុចផ្លូវ៤៩កែង១៥៤ ប្លុកតាន់ប៉ា សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បន្ទាប់មកភាគីបង្កបានរតបាត់។
    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ដំបូងក្រុមជនអនាថាមានទំនាស់គ្នាហើយឈានដល់កាប់ចាក់គ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ រីឯអ្នកបង្កបានរត់គេចខ្លួនបាត់។ ក្រោយកើតហេតុកម្លាំងប៉ូលិសបានចុះ សាកសួរពត៏មាន ប៉ុន្តែគ្មានអ្នកណាបានឃើញហេតុការណ៍នោះទេ ព្រោះជនទាំង២ក្រុមនោះ ឈ្លោះគ្នាហើយកាប់ចាក់គ្នា នៅច្រកឌឿងហែមជាន់ទី២ ជាកន្លែងងងឹត ។បន្ទាប់មកក៏រត់មកដួលសន្លប់នៅច្រកជណ្តើរជាន់ក្រោម ហើយគ្មាននរណាស្គាល់អត្តសញ្ញាណជនរងគ្រោះឡើយ។
   បច្ចប្បន្ន អ្នករងរបួសធ្ងន់នោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត៕

adverise with khmeread

មតិយោបល់