adverise with khmeread Bangkok post header mark 3 1 440x260

អាជ្ញាធរសិង្ហបុរីប្រាប់ថៃឱ្យប្រយ័ត្នជន​សង្ស័យតួ​ក​គី ដែលកាសែតថៃថាបានចូលមកកម្ពុជាកាលពីថ្ងៃទី ២២ មីនា

​    ​ប្រទេស​ថៃ​បានដាក់​ជនជាតិ​តួ​ក​គី​២​នាក់​នៅក្នុង​បញ្ជី​សន្តិសុខ​ជាតិ​របស់ខ្លួន បន្ទាប់ពី​មានការ​ព្រមាន​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ប្រទេស​សិង្ហ​បុរី​។​

​    ​កាសែត Bangkok Post បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ខែមេសា​ថា ប្រទេស​សិង្ហ​បុរី​បាន​ព្រមាន​ប្រទេស ថៃ​ឱ្យ​តាមដាន​ឃ្លាំង​មើល​ជនជាតិ​តួ​ក​គី​ចំនួន​៣​នាក់ (ម្នាក់ក្នុងចំណោមនេះពុំស្ថិតក្នុងបញ្ជីសន្តិសុខទេ) ​ដែល​ត្រូវបាន​សង្ស័យថា​រៀបចំ​ផែនការ​វាយប្រហារ​ប្រឆាំងផលប្រយោជន៍​ចិន​នៅលើ​ទឹកដី​ថៃ​។​

​    ​កាសែត Bangkok Post បាន​រាយការណ៍​ថា​បុរស​តួ​ក​គី​ទាំងនេះ​ជា​ជនជាតិដើម​ភាគតិច​អ៊ុយ​ហ្គួ​រ​។​ បុរស​ម្នាក់​ក្នុងចំណោម​ពួកគេ​នេះ មានឈ្មោះ Ali Yalcin ត្រូវបាន​រកឃើញថា​បានមក​ប្រទេស​ថៃ​ចំនួន​២​លើក​នៅ​ឆ្នាំនេះ​។​

​    ​កាសែត​នេះ​បាន​រាយការណ៍​ថា តាម​ព័ត៌មាន​ពី​ក្រសួង​អន្តោ​ប្រ​វែ​សន៍​ថៃ​បានឱ្យដឹងថា បុរស​ឈ្មោះ Ali Yalcin អាយុ ៣៦​ឆ្នាំ​រូបនេះ បានមក​ដល់​អាកាសយានដ្ឋាន​ដន​មឿង​របស់​ថៃ កាលពី​ថ្ងៃទី​១៨​ខែមីនា​ពី​ប្រទេស​សិង្ហ​បុរី ហើយ​បាន​ចាក​ចេញទៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២២​ខែមីនា​។​

​    ​លោក Nathathorn Prousoontorn ប្រធានការិយាល័យ​អន្តោប្រវេសន៍​ថៃ​បាន​និយាយថា ក្រុម​អាជ្ញាធរ​ថៃ​បានដាក់​បុរស​តួ​ក​គី​ចំនួន​២​នាក់​ផ្សេងទៀត​នៅក្នុង​បញ្ជី​សន្តិសុខ​ជាតិ​របស់ខ្លួន ហើយ​រង់ចាំ​សេចក្តីរាយការណ៍​បន្ថែម​ទៀត​ពី​ប្រទេស​សិង្ហ​បុរី​៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់