adverise with khmeread Unnamed %282%29

ស្ត្រី​ម្នាក់​ដេកស្លាប់ ក្នុង​វត្ត​ជម្ពូ​វ័ន

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ក្នុង​វត្ត​ជម្ពូ​វ័ន កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     ស្ត្រី​រងគ្រោះ​មានឈ្មោះ ហ៊ា អាយុ​៥៨ ឆ្នាំ មុខរបរដើរ​សុំទាន ស្នាក់​នៅតាម​ចិញ្ចើមផ្លូវ ម្តុំ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

      សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា  នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ដេក​នៅ​ខាងក្រោម​ដើមឈើ​ដោយមាន​សភាព​រុយ​រោម​ទើប​រត់​ទៅប្រាប់​លោក​អាចារ្យ​និង​យាយជី​ដើម្បី​មក​មើល​។ ខណៈ​មកដល់​ស្រាប់តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ដោយ​មិន​ថា ស្លាប់​ពេលណា​នោះទេ​។ 

    ​  ស្ត្រី​ខាងលើ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​៤​នាក់ សុទ្ធតែ​ប្រក​បរបរ ដើរ​សុំទាន តែ​ត្រូវបាន​ខាង​សង្គមកិច្ច ចាប់​ឃាត់ខ្លួន យកទៅដាក់​នៅ​មណ្ឌល សង្គមកិច្ច​អស់ហើយ។​

      ជនរងគ្រោះ មាន​ជម្ងឺ​ឈឺ​រ៉ាំ​រ៉ៃ ច្រើន​ឆ្នាំ​មកហើយ ដើរ​តែ​ស្នាក់នៅ តាម​ចិញ្ចើមផ្លូវ ត្រដររស់​បាន​ដោយសារ ដើរ​សុំទាន ដោយ​គ្មាន​លទ្ធភាព មើលថែ​ព្យាបាល​ជម្ងឺ រហូតមកដល់​ព្រឹក​ថ្ងៃទី​២១ ខែមេសា នេះដេកស្លាប់​តែម្តង​នៅក្រោម​ដើម​ស្វាយ ក្នុង​បរិវេណ​វត្ត​ជម្ពូ​វ័ន ផ្អើល​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល រួច​ប្រគល់​ឲ្យ​អាជ្ញាធរ គណកម្មាធិការ​វត្ត​ជម្ពូ​វ័ន រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់