adverise with khmeread Untitled 1

អាមេរិក​បង្កើត​ប្រាក់​ដុល្លារ​ថ្មី​ដាក់​រូប​អតីត​ទាសករ​ស្រី​ម្នាក់

    ​ក្រសួង​រតនាគារ​រប​ស់​សហរដ្ឋអាមេរិក​បាន​ប្រកាសថា ក្រដាសប្រាក់ ២០ ដុល្លារ ដែលមាន​រូបលោក​ប្រធានាធិបតី Andrew Jackson នៅខាងមុខ​នឹងមាន​រូបលោក​ស្រី Harriet Tubman ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​    ​លោកស្រី​បាន​ឧទ្ទិស​ជីវិត​របស់លោក​ស្រី​ក្នុង​ការតស៊ូ​ដើម្បី​សេរីភាព​។ ដោយបាន​កើតជា​ទាសករ លោកស្រី នៅពេល​ក្រោយមក​បានក្លាយ​ជា​អ្នកតស៊ូ​ដើម្បី​លុបបំបាត់​ទាសភាព ហើយ​បាន​ជួយ​អ្នកដទៃ​ឱ្យ​គេចចេញ​ទៅរក​សេរីភាព នៅ​ចុង​ទសវត្ស​ទី ១៨០០​។ លោកស្រី​គឺជា​ស្ត្រី​ទី​១ ដែលមាន​រូប​នៅលើ​រូបិយ​បណ្ណ​របស់​សហរដ្ឋអាមេរិក គិត​តាំងពី​ចុង​សតវត្ស​ទី ១៩ មក​។​

​    ​រូបលោក​ប្រធានាធិបតី Jackson និង​រូប​សេត​វិមាន​នឹង​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​នៃ​ក្រដាសប្រាក់ ២០ ដុល្លារ​ថ្មី​។ នឹងមាន​ការផ្លាស់ប្តូរ​ផងដែរ​លើ​ក្រដាសប្រាក់ ៥ ដុល្លារ និង​១០ ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ធ្វើឱ្យ​អត្ថន័យ​នៃ​លទ្ធិប្រជាធិបតេយ្យ ភាព​ចម្រុះ និង​សមភាព​ត្រូវបាន​បង្ហាញ​បាន​កាន់តែ​ល្អ នៅលើ​រូបិយ​បណ្ណ​របស់​សហរដ្ឋអាមេរិក​៕ 

​ប្រភព​៖ ស្ថានទូត​អាមេរិក​

adverise with khmeread

មតិយោបល់